• Mon. Mar 14th, 2022

អ្នកបង្កើតវីដេអូរកលុយតាម YouTube នៅស្រុកខ្មែរអាចមានដំណឹងល្អនៅថ្ងៃទី ២០ សីហា នេះ

670 Shares

អាចជាដំណឹងដ៏ល្អមួយសម្រាប់បងប្អូនសារធារណជន ជាពិសេសអ្នកផលិតវីដេអូនៅលើ YouTube និងកំពុងចង់ក្លាយខ្លួនជាអ្នកផលិតវីដេអូ YouTube  ដើម្បីអាចទទួលបានចំណេះដឹងបន្ថែម ដោយសារតែក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ថ្មីៗនេះ បានជូនដំណឹងអំពីសិក្ខាសាលាមួយ ដែលរៀបចំដោយក្រសួងផ្ទាល់ នឹងមានកិច្ចសហការជាមួយក្រុមហ៊ុន Google និង YouTube ផងដែរ ក្រោមប្រធានបទ ” ក្លាយជាអ្នកជំនាញ ផលិតមាតិកា YouTube (Be Professional YouTubers)” តាមរយ:ប្រព័ន្ធវីដេអូ (Google Meet) ដែលនឹងប្រពិត្តទៅនៅថ្ងៃទី២០ ខែសីហាឆ្នាំ ២០២១ វេលាម៉ោង ៩:០០ព្រឹក ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

សិក្ខាសាលានេះ នឹងធ្វើឡើងនៅក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក Jean Jacque Sahel អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកកិច្ចការរដ្ឋាផិបាល និងគោលនយោបាយសារណ:របស់ក្រុមហ៊ុន Google ព្រមទាំងមានការអញ្ចើញចូលរួមពីវាគ្មិនជំនាញរបស់ក្រុមហ៊ុន Google និង YouTube និងអ្នកផលិតមាតិកា YouTube ល្បីៗនៅក្នុង និងក្រៅប្រទេសផងដែរ ។

ជាមួយគ្នានេះដែរ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងធំៗដូចជា៖

១.ជំរុញឲ្យមាការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍សម្រាប់អ្នកទស្សនា ជាពិសេសលើកស្ទួយដល់ការផលិតមាតិកាវីដេអូប្រកបដោយភាពច្នៃប្រឌិត មិនចម្លងពីអ្នកដទៃ

២. ផ្តល់ឱកាសឲ្យអ្នកចូលរួមជួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង និងតំណាង YouTube ដើម្បីស្វែងយល់កាន់តែច្បាស់អំពីស្តង់ដារ និងលក្ខខណ្ឌសម្រាប់ការផលិតមាតិកាដែលអាចរកចំណូលបាន

៣. ទទួលបានការចែករំលែកបទពិសោធល្អៗ ពីអ្នកផលិតមាតិកា YouTube ល្បីៗ ដែលមានអ្នកគាំទ្រ (Subscriber) ច្រើន នៅក្នុងនិងក្រៅប្រទេស។

សូមបញ្ជាក់ថា ដើម្បីអាចចូលរួមសិក្ខសាលាអនឡាញនេះ អ្នកអាចស្វែងរកការចុះឈ្មោះតាមរយ:តំណភ្ចាប់ដែលមានផុសនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១៕ អត្ថបទ៖ Phath Phanneth

670 Shares
Copy link
Powered by Social Snap