• Tue. Dec 7th, 2021

ដំណឹងល្អ! នាយករដ្ឋមន្រ្តីកម្ពុជា បង្កើតក្រុមការងារប្រមូលទិញផ្លែមៀនពីកសិករដែលកំពុងជួបបញ្ហានាំចេញ

470 Shares

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សម្រេចឱ្យនាយឧត្តមសេនីយ៍ ហ៊ីង​ ប៊ុនហៀង​ ប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ​ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស។

ដោយយោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ លោកនាយឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុនហៀង​ នឹងប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ​ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩​ នៅតាមព្រំដែនប្រទេសជិតខាង។

ប្រជាកសិករ ដែរមានផល្លានុផល​ ផ្លែមៀន សូមទំនាក់ទំនងមកក្រុមការងាររបស់លោកនាយឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុនហៀង​ និងចាប់ផ្តេីមទទួលទិញពីថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២១នេះតទៅ​ ដែលមានទីកន្លែងក្នុងសាលាខេត្តបាត់ដំបង ឬទំនាក់ទំនង​តាមរយៈ​ទូរសព្ទ​លេខ៖ 0977773737​ លោក​ សេង​ ឌីលីន និង0889037777​ លោក​ ស៊ុន​ ម៉េងហៃ៕

470 Shares
Copy link
Powered by Social Snap