• Mon. Mar 21st, 2022

ជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ចូល​រួម​សម្ពោធសាលាធម្មសភា ស្រុក​ឈូក ព្រម​​ទាំង​​ប្រគេនបច្ច័យជិត​៣ម៉ឺន ដុល្លារអាមេរិក

26 Shares

ថ្មីៗ​នេះ លោកជំទាវឧកញ៉ាមហាឧបាសិកាបណ្ឌិត​ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធន៌ សាលាធម្មសភាក្នុងទីអារាមវត្តសិរីឧត្តម ស្ថិតនៅឃុំល្បើក ស្រុកឈូក ខេត្តកំពត។

នៅក្នុងឪកាសនោះលោកជំទាវឧកញ៉ាមហាឧបាសិកាបណ្ឌិត បានប្រគេនបច្ច័យចំនូន២៥ ៧១៩ ដុល្លារអាមេរិកដល់ព្រះគ្រូចៅអធិការវត្តដើម្បីទូទាត់ថ្លៃសំណង់សាលាធម្មសភា ព្រមទាំង​ប្រគេនបច្ច័យចំនួន៥ពាន់ដុល្លារ សម្រាប់ចាត់ចែងទូទៅក្នុងកម្មវិធីបុណ្យទាំងមូល។

ព្រមទាំងបានប្រគេនថ្វាយបច្ច័យបួន និងតេយ្យទានផ្សេងៗ ព្រះករុណាព្រះសង្ឃគ្រប់ព្រះអង្គ និងចែកអំណោយជាសំភារៈ ក្រណាត់សរ ក្រម៉ា ថវិកា ចំនួន៥ម៉ឺនរៀល សំភារៈសិក្សាដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សកងកម្លាំងប្រដាប់អាវុធ ប្រជាការពារភូមិ មន្រ្តីរាជការសរ៉ុបប្រមាណជិត១ពាន់នាក់ ។ ជា​​មួយ​គ្នា​នោះ​ដែរ កម្មវិធី​ខាង​លើ ក៏​មាន​ក្រុម​កំប្លែង​នាយ​កុយ សម្ដែង​​ជូន​បងប្អូន​ដែល​អញ្ជើញ​មក បាន​សប្បាយ​លេង​ថែម​ទៀត​ផង។


លោក​ជំទាវ​ឧកញ៉ា​មហា​ឧបាសិកា​បរិញ្ញា​ជីវិត​បណ្ឌិត​គុណធម៌ សៀង ចាន់ហេង ឧត្ដម​សប្បុរស​ដ៏ប្រពៃ និងជាអគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា​អ្នក​ជំនួញ​ដី​ធ្លី​​និង​មុខ​ជំនួញ​​ជា​ច្រើន​មុខ​ទៀត ល្បី​ឈ្មោះ​ជួរ​​មុខ​ក្នុង​ប្រទេស​កម្ពុជា។ ទទឹម​និង​ជោគជ័យ​លើ​ជំនួញ លោក​ជំទាវ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ទាន​​យ៉ាង​ខ្លាំង​ខ្លា​ផង​ដែរ។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ជំទាវ​បាន​ដើរ​ធ្វើ​ព្រះវិហារ សាលា​រៀន និង ​សមមិត្ត​ផល​ជា​ច្រើន​​ទៀត ស្ទើរ​គ្រប់​ខេត្ត​ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ក្នុង​អំឡុង​ខែ ឧសភា​នេះ ​លោក​ជំទាវ​ឧកញ៉ា​បាន​ជួយ​​ក៏សាង​​សមត្ត​ផល​ធំៗ​ជា​ច្រើន​មាន​ដូច​ជា ទើប​តែ​បាន​​ជួយ​សាង​សង់​ស្ពាន​ថ្មើរ​ជើង​លើ​អាកាស ​នៅ​មុខ​ផ្សារ​កំពង់​ស្ពឺ ដោយ​គ្រោង​ចំណាយ​រហូត​ដល់​​ទៅ​ជាង ៣៤ ម៉ឺនដុល្លារអាមេរិក និង ផ្លូវ​១ខ្សែ ​អស់​ទឹក​ប្រាក់​ជា​ច្រើន​ម៉ឺន​ដុល្លារ​ថែម​ទៀត។ ប៉ុន្មាន​ថ្ងៃ មុន​នេះ​លោក​ជំទាវ​ឧកញ៉ា​បណ្ឌិត បាន​ជួយ​ក៍សាង​ឈាបនដ្ឌាន​មួយ​កន្លែង​ស្ថិត​នៅ នាទីអារាមវត្ត​ត្រឡែងកែង​ ស្ថិតនៅភូមិវត្ត ឃុំលង្វែក ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង ដោយ​ត្រូវ​បាន​គេ​ដឹង​ថា ​​បាន​កសាង​ឡើង​អស់​ប្រាក់​​ជា​ច្រើន។

26 Shares
Copy link
Powered by Social Snap