• Sat. Mar 12th, 2022

កាត់ប្រាក់​ខែ​ពាក់កណ្តាលទៅហើយ Messi នៅ​តែ​កីឡាករ​​​ស៊ី​ថ្លៃជាង​គេ ក្នុងពិភពបាល់ទាត់

303 Shares

កាលពី​ពេល​ថ្មីៗនេះ​ កីឡាករ Lionel Messi បាន​ធ្វើ​ឲ្យ​អ្នក​តាមដាន​វិស័យ​កីឡាបាល់ទាត់​ មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង បន្ទាប់​ពី​សម្រេចចិត្ត​ផ្លាស់ប្ដូរ​ទ្រនំ​ថ្មី​ទៅ​ចូលរួម Paris Saint-Germain បន្ទាប់ពី​កុងត្រា​រវាង​លោក​ និង​ក្លឹប FC Barcelona បាន​ផុតកំណត់​កាលពី​ចុងខែ​មិថុនា។

យ៉ាងណា​ក៏​មកដល់​ទឹកដី​បារាំង របស់​តារា​ឆ្នើម​អាហ្សង់ទីន​រូប​នេះ គឺ​តម្រូវ​ឲ្យ​លោក​ត្រូវ​កាត់​បន្ថយ​ប្រាក់​ពលកម្ម​រហូត​ដល់​ទៅ​ពាក់កណ្ដាល​ឯណោះ​ ពោល​ M10 ទទួល​បាន​ប្រាក់ខែ​គោល​ប្រមាណ ៤១,៣ លាន​ដុល្លារ/ឆ្នាំ ​នៅ PSG ខណៈ​កាល​នៅ​​ Barcelona លោក​ទទួល​បាន​រហូត​ដល់ ៨២,៦ លាន​ដុល្លារ​ឯណោះ។

បើ​ទោះជា​ត្រូវ​កាត់​បន្ថយ​ប្រាក់​ពលកម្ម​រហូត​ដល់​ពាក់កណ្ដាល​បែបនេះ​ក្ដី តែ Messi នៅ​តែ​អាច​ក្ដោបក្ដាប់​ងារ​ជា​កីឡាករ​បាល់ទាត់​មាន​ប្រាក់ចំណូល​ខ្ពស់​បំផុត​នៅ​ក្នុង​ពិភពលោក​ដដែល ដោយ​គិត​បញ្ចូល​ទាំង​ប្រាក់​ពលកម្ម​ និង​ចំណូល​ពី​ការ​ផ្សព្វផ្សាយ​ផលិតផល​នានា។

តទៅ​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​បាល់ទាត់​ ១០ រូប​មាន​ប្រាក់​ចំណូល​ច្រើន​បំផុត​ក្នុង​ពិភពលោក​នា​ឆ្នាំ ២០២១៖

10. Robert Lewandowski (Bayern Munich): ៤៨៥ ៣០០ ដុល្លារ/សប្ដាហ៍

9. David de Gea (Manchester United): ៥២០ ០០០ ដុល្លារ/សប្ដាហ៍

8. Kevin De Bruyne (Manchester City): ៥៣៣ ៨០០ ដុល្លារ/សប្ដាហ៍

7. Kylian Mbappe (PSG): ៥៦៨ ៥០០ ដុល្លារ/សប្ដាហ៍

6. Gareth Bale (Real Madrid): ៦៩៣ ០០០ ដុល្លារ/សប្ដាហ៍

5. Antoine Griezmann (Barcelona):៧៩៧ ២៤០ ដុល្លារ/សប្ដាហ៍

4. Luis Suarez (Atletico Madrid): ៧៩៧ ២៤០ ដុល្លារ/សប្ដាហ៍

3. Neymar (PSG): ៨៤០ ២២០ ដុល្លារ/សប្ដាហ៍

2. Cristiano Ronaldo (Juventus): ១ ២៤៨ ០០០ ដុល្លារ/សប្ដាហ៍

1. Lionel Messi (PSG): ១ ៣៣១ ០០០ ដុល្លារ/សប្ដាហ៍៕

ប្រភព: radiotimes

303 Shares
Copy link
Powered by Social Snap