• Tue. Dec 7th, 2021

Eden Beach Resort នៅកោះរ៉ុងសន្លឹម ជាប់ចំណាត់ថ្នាក់លេខ១ ពីគេហទំព័រល្បីឈ្មោះ TripAdvisor

580 Shares

គេហទំព័រល្បីល្បាញលំដាប់ពិភពលោក TripAdvisor បានសម្រេចផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ ???? ????? ?????? ដោយផ្តល់សំខាន់លើសេវាសណ្ឋាគារ និង រីស៊ត ល្អផ្តាច់គេនៅលើកោះរ៉ុងសន្លឹម តាមរយៈការ បញ្ចេញមតិយោបល់ល្អៗរបស់ភ្ញៀវ ដែលបានទៅកម្សាន្តនាពេលកន្លងមក។

លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេសប្រេស បានថ្លែងថា៖ “ការជាប់ចំណាត់ថ្នាក់លេខ១នៅពេលនេះ គឺជាដំណឹងដ៏រីករាយបំផុតដែលម្ចាស់រីស៊តគ្រប់រូបចង់បាន។ ពិតជាមានមោទនភាពចំពោះក្រុមការងារ បុគ្គលិកទាំងអស់ដែលបានខិតខំអស់ពីសមត្ថភាព រហូតដល់មានលទ្ធផលថ្ងៃនេះ ទោះបីក្នុងបរិបទកូវីដ-១៩ក៏ដោយ”។

«Eden Beach Resort» គឺជាជម្រើសដ៏ល្អ បើយោងទៅលើកន្លែស្នាក់នៅ សេវាកម្ម និងភាពសម្បូរបែបសម្រាប់ភ្ញៀវដែលអញ្ជើញមកស្នាក់នៅ។ មានទីតាំងស្របនឹងឆ្នេរសមុទ្រ រមនីយដ្ឋាន «Eden Beach Resort» ហាក់ដូចជាលេចត្រដែត ទាក់ទាញភ្នែកអ្នកផងទាំងពួង ដោយសារតែស្ថាបត្យយកកម្មមានការរចនាខុសប្លែកពីគេ អមទៅដោយការតុបតែងស្របទៅតាមការពេញនិយម និងនិន្នាការនៃការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Eden Beach Resort ទទួលបានការគាំទ្រជាច្រើនពីភ្ញៀវក្នុងស្រុកនាពេលបច្ចុប្បន្ននេះ ដោយសារតែមានតម្លៃស្នាក់នៅដ៏សមរម្យបំផុត អាចទទួលយកបាន នៅក្នុងចំណោមកន្លែងស្នាក់នៅផ្សេងៗទៀត នៅលើកោះមួយនេះ។

ដំណើរកម្សាន្តទៅកាន់កោះរ៉ុងសន្លឹមរបស់លោកអ្នក នឹងកាន់តែមានភាពសប្បាយរីករាយជាមួយនឹងការស្នាក់នៅ Eden Beach Resort។ សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ 071 5222 610 ឬ 071 5222 611 សម្រាប់ការកក់បន្ទប់ និងសាកសួរព័ត៌មានលម្អិតផ្សេងទៀត៕

580 Shares
Copy link
Powered by Social Snap