• Fri. Mar 25th, 2022

ឧកញ៉ា ទៀ វិចិត្រ បញ្ជូន​អូប័រ ជួយ​សង្គ្រោះ​​​បាន​ភ្លាម ទូក​នេសាទ​​ឆេះ…

25 Shares

ខេត្តព្រះសីហនុ-នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទី រសៀល លោកឧកញ៉ា ទៀ វិចិត្របា នអោយកម្លាំងនិងអូបរ័ ចុះជួយជនរងគ្រោះ ករណីឆេះទូកនេសាទ មួយគ្រឿង នៅ​ចំណុច​មុខផែធំចន្លោះកោះពស់ ក្បែរកោះត្រងោលស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។

សមត្ថកិច្ចប្រាប់ថា ទូកនេសាទ ដែលឆេះនេះ ពណ៌ខៀវ មានប្រវែងទទឹង២.៥ម៉ែត្រ បណ្តោយ​ប្រវែង​១២ម៉ែត្រ មានមនុស្សចំនួន៣នាក់នៅលើទូកនេសាទដែលឆេះនោះ ៖
ទី១.ឈ្មោះម៉ម ប៊ុនធឿន ភេទ​ប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ រស់នៅភូមិព្រែកអំពិល ឃុំកោះតូច ខេត្តកំពត ជាម្ចាស់ទូក។
ទី២.ឈ្មោះហៀក បឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ (កូនដៃ) ។
ទី៣.ឈ្មោះស៊ុន ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនេសាទ (កូនដៃ) ។

តាម​ម្ចាស់ទូក មូលហេតុដែលបណ្តាលអោយឆេះទូកនេសាទខាងលើនេះ គឺបណ្តាល​មកពីផ្ទុះកំប៉ុង​ហ្គាស​ដាំបាយ​ ។ ហើយសម្ភារៈនេសាទនៅលើទូកខូចខាតទាំងស្រុង ។

ក្រោយកើតហេតុ លោក ឧកញ៉ា ទៀ វិចិត្រ​បានបញ្ជូនអូបរ័ចំនួន២គ្រឿង​ចុះ​ជួយអន្តរាគមន៍ទាន់​ពេល​វេលា​ និងបានដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យ ក្នុងនោះលោកឧកញ៉ា​មានប្រសាសន៍​ថា​នឹង​ចេញ​ថ្លៃ​ព្យាបាលទាំងស្រុងផងដែរ។

ប្រភព៖ Facebook Page Huy Bunleng

25 Shares
Copy link
Powered by Social Snap