• Tue. Dec 7th, 2021

ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវបានរដ្ឋអនុម័តរួចរាល់ហើយ ដោយកំណត់​អាទិភាពសំខាន់ ​៦ចំណុច

401 Shares

រាជរដ្ឋាភិបាល នៅថ្ងៃទី១២ សីហានេះ បានសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី សម្រាប់ឆ្នាំ ២០២១-២០៣៥។ ផែនការមេនេះនឹងក្លាយជាត្រីវីស័យចង្អុលបង្ហាញអំពីយន្តការ និងទិសដៅយុទ្ធសាស្រ្តសំខាន់ៗ សម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងទេសចរណ៍នៅក្នុង​ខេត្តមណ្ឌលគិរី។

បើតាមទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា ដោយឈរលើ​ស្ថានភាព​ជាក់ស្ដែង ជាប្រភព​សក្ដានុពលនិងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅខេត្តភូមិភាគឥសានមួយនេះ រាជរដ្ឋាភិបាល​បានកំណត់​យកខេត្ត​មណ្ឌលគិរីជាគោលដៅ ​អេកូទេសចរណ៍​លំដាប់​អន្តរជាតិ និងជាខេត្ត​ដ៏សំខាន់​ក្នុង​ការផ្គត់ផ្គង់ ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវ​ការប្រទេស និងឈានទៅ​ដល់ការនាំចេញទៅ ទីផ្សារក្រៅប្រទេស។

ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាល ក៏កំណត់យក​អាទិភាពសំខាន់ ​៦ចំណុច ដែលត្រូវបានរក្សាទុក និងកំណត់អំពី​វិសាលភាព​នៃសកម្មភាព​វិនិយោគនិងការអភិវឌ្ឍ​តំបន់ឲ្យ​បានច្បាស់លាស់ ដូចជា៖ ១.តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៃដែនជម្រកសត្វ​ព្រៃ​ទាំង៥ .២.តំបន់របៀងទេសចរណ៍​​វប្បធម៌និងអេកូទេស ចរណ៍ ប៊ូស-ដាក់ដាំ​ ៣. ក្រុងសែនមនោរម្យ ៤.តំបន់ស្រុកអូររាំងភ្ជាប់ជាមួយការអភិវឌ្ឍ​អាកាសយានដ្ឋានខេត្តមណ្ឌលគីរី ៥.តំបន់ប្រជុំជននៃស្រុកកោះញែកនិង និង៦.តំបន់ទេសចរណ៍សមាហរ័ណតាមច្រកព្រំដែន៕

401 Shares
Copy link
Powered by Social Snap