• Mon. Mar 14th, 2022

សេដ្ឋី​ចិន​ម្នាក់​​បង្ហោះ​កំណាព្យ​មួយ​ឃ្លា​សោះ​ ធ្វើ​ឲ្យ​ខាតបង់​ប្រាក់​ក្រុមហ៊ុនជាង​​ ១៦ ពាន់​លាន​ដុល្លារ

538 Shares

ពាក្យ​ចាស់​ពោល​ថា គិត​មុន​គូរ​ គឺ​ចង់​សំដៅ​ឲ្យ​មុន​នឹង​សម្រេច​ធ្វើអ្វី​មួយ​ ​ត្រូវ​ចេះ​ធ្វើ​ការវិភាគ​ និង​គិត​ពី​លទ្ធផល​នា​ពេលក្រោយ​។ ជាក់ស្ដែង​ សេដ្ឋី​ជនជាតិ​ចិន​មួយ​រូប មាន​ឈ្មោះ Wang Xing បាន​ធ្វើ​ឲ្យ​ប្រាក់​ក្រុមហ៊ុន​បាត់បង់​រហូត​ដល់ ១៦ ពាន់​លាន​ដុល្លារ ដោយសារ​កំហុស​អចេតនា​មួយ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Meituan Dianping បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់លោក​បាត់បង់​ប្រាក់​រហូត​ដល់ ១៦ ពាន់​លាន​ដុល្លារ ក្រោយពី​បាន​បង្ហោះ​កំណាព្យ​​មួយ​ឃ្លា​នៅ​លើ​បណ្ដាញ​សង្គម និង​ក្រោយ​មក​បាន​លុប​វិញ តែ​គ្រប់យ៉ាង​គឺ​ហួសពេល​បាត់​ទៅ​ហើយ​។

កំណាព្យ​ដែល​លោក Xing បាន​បង្ហោះ​នោះ គឺ​បាន​និពន្ធ​នៅ​អំឡុង​រជ្ជកាល Tang ដោយ​អធិរាជ​ដំបូង​នៃ​ប្រទេស​ចិន​ គឺ​ស្ដេច Qin Shihuang ខណៈ​អត្ថន័យ​នៃ​កំណាព្យ​មួយ​បទ​នោះ គឺ​សំដៅ​ឲ្យ​ការ​ញុះញង់​នៅ​ក្នុង​ឆាក​នយោបាយ។

បើ​ទោះជា​បាន​ធ្វើ​ការលុបចោល​ភ្លាមៗ​ក្ដី តែ​គ្រប់យ៉ាង​គឺ​ហួសពេល​ហើយ ដោយ​ Post របស់​លោក​មាន​ការ​ចែករំលែក​ជាច្រើន​ដង និង​ធ្វើ​ឲ្យ​តម្លៃ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ Meituan ធ្លាក់ចុះ​​ ៩,៨% ហើយ​ត្រឹម​រយៈពេល​ ២ ខែ​ ក្រុមហ៊ុន​ខាតបង់​ប្រាក់​អស់​ប្រមាណ ១៦ ពាន់​លាន​ដុល្លារ​។

​បច្ចុប្បន្ន ក្រុមហ៊ុន Meituan ដែល​មាន​លំនាំ​ផ្ដល់​សេវាកម្ម​តាម​បែប Amazon ​កំពុង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​រាជរដ្ឋាភិបាល ដោយ​សង្ស័យ​ថា​បាន​បំពាន​ច្បាប់​ប្រឆាំង​ទំនុកចិត្ត​របស់​រដ្ឋាភិបាល។ ទោះ​បាត់បង់​ចំណូល​ពី​ក្រុមហ៊ុន​ច្រើន​ក្ដី តែ Wang Xing នៅ​អាច​រក្សា​តំណែង​ជា​មហាសេដ្ឋី​មាន​បំផុត​ទី ១៦ ប្រចាំ​ប្រទេស​ចិន​​ ដោយ​មាន​ទ្រព្យ​ប្រមាណ ១៨,៦ ពាន់​លាន​ដុល្លារ៕

ប្រភព: nairametrics

538 Shares
Copy link
Powered by Social Snap