• Mon. Mar 14th, 2022

ហាងភីហ្សា​រសជាតិ​ថ្មី​បែប​អាមេរិក​បើក​​ជា​ផ្លូវការ ​​តុបតែង​ហាង​លក្ខណៈ​​​ខ្មែរ​ចំៗ​ស្អាតកប់

824 Shares

ហាង​ភីហ្សា​ហាត់ (PIZZA HUT) បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ ដែល​មានចំងាយពីផ្សារទួលទំពូងប្រហែល ២០០ម៉ែត្រ។

ភីហ្សា​ដើមកំណើត​អាមេរិកនេះ ត្រូវ​បាន​ក្រុមហ៊ុន​ផ្នែក​អាហារ​ក្នុង​ស្រុក​ដែល​គ្រប់គ្រង​ហាង Park Cafe ទិញ​ Francise បើក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។ ក្រៅពីផ្តល់​​រសជាតិ​ថ្មី​ប្លែក ជាមួយភីហ្សាដែលមានរសជាតិដើម​ពី​អាមេរិក​ ឈ្ងុយឆ្ងាញ់ ម្សៅសំបកស្រស់ៗ មានស្តង់ដារ ការ​ដេគ័រ​ហាងជាមួយ​ការ​ប្រក់​ដំបូល​រចនាលក្ខណៈ​ខ្មែរ​យ៉ាង​ប្លែកភ្នែក ជាមួយ​បរិយាកាសខាងក្នុងស្រស់ស្រាយ។

លោក ហេង សេងលី នាយកប្រតិបត្តិ នៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលជាអ្នកទទួលសិទ្ធិអាជីវកម្មម៉ាកភីហ្សាហាត់ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា នេះជាមោទនភាពជាខ្លាំងដែលបាននាំយកភីហ្សាម៉ាកលំដាប់ពិភពលោក ជូនប្រជាជនកម្ពុជាទទួលទាន។ ហើយបេសកម្ម របស់ក្រុមហ៊ុនយូណាតធីត ហ្វូតគ្រុប គឺធ្វើឲ្យប្រជាជនកម្ពុជា ទទួលបាននូវភីហ្សាឈ្ងុយឆ្ងាញ់ ស្រស់ៗ មានគុណភាព អនាម័យតាមបែបស្តង់ដារ៕

824 Shares
Copy link
Powered by Social Snap