• Sun. Mar 13th, 2022

ស្ថាបនិក​ Facebook មួយ​ថ្ងៃ​កើន​ចំណូល​ជិត ៧ ពាន់​លាន​ដុល្លារ ឈរ​ឈ្មោះ​បុគ្គល​មាន​បំផុត​ក្នុង​លោក​ទី ៥

880 Shares

​អ្នកណា​ដែល​មិន​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ហើយ​មិន​ស្គាល់​មហាសេដ្ឋី Mark Zuckerberg នោះ ព្រោះ​បុរស​រូប​នេះ គឺជា​អ្នកបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ជា​បណ្ដាញ​សង្គម​ធំ​បំផុត​ក្នុង​ពិភពលោក​។

ដោយឡែក​កាលពី​ពេល​ថ្មីៗនេះ សារព័ត៌មាន​ល្បី​ឈ្មោះ Bloomberg Billionaire បាន​ទម្លាយ​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​ Mark អាច​មាន​ចំណូល​កើន​ដល់ ៦,៧ ពាន់​លាន​ដុល្លារ​ឯណោះ ដែល​តួលេខ​បែបនេះ​ហើយ​ អាច​ជួយ​ឲ្យ​សេដ្ឋីវ័យក្មេង​នេះ​​ឈរ​ឈ្មោះ​ជា​មហាសេដ្ឋី​មាន​បំផុត​ទី ៥ ក្នុង​ពិភពលោក​ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ​នា​ពេល​បច្ចុប្បន្ន ១៣០,៧ ពាន់​លាន​ដុល្លារ។

បើ​ទោះ​ជា​មាន​ទ្រព្យ​ច្រើន​មហាសាល​បែបនេះ​ក្ដី តែ​ទម្លាប់​រស់នៅ​របស់​មហាសេដ្ឋី​បច្ចេកវិទ្យា​ហាក់​មាន​ភាព​សាមញ្ញ​ខ្លាំង ខណៈ​លោក​ក៏​ត្រូវ​គេ​ដឹង​ថា​ជា​អ្នក​ដែល​មាន​រស​និយម​ខាង​ផ្នែក​វិស័យ​អចលនទ្រព្យ​ដែរ ពោល​គឺ​ជា​អ្នក​ស្រឡាញ់​ភូមិគ្រឹះ​ទំនើបៗ។

បញ្ជាក់​ដែរ​ថា​ សព្វថ្ងៃ Mark គឺ​ជា​បុគ្គល​វ័យក្មេង​បំផុត​ដែល​មាន​ទំហំ​ទ្រព្យសម្បត្តិ​ច្រើន​ជាង ១០០ ពាន់​លាន​ដុល្លារ​ទូទាំង​សកលលោក​ ហើយ​កាលពី​ឆ្នាំ ២០១៥ មហាសេដ្ឋី​រូប​នេះ​ក៏​ទម្លាយ​ដែរ​ថា នឹង​មាន​គម្រោង​ចែក​រំលែក​ភាគហ៊ុន Facebook របស់​លោក​ដល់ទៅ ៩៩%​ សម្រាប់​ការ​ធ្វើ​កម្មវិធី​ផ្សេងៗ​នា​ថ្ងៃ​អនាគត៕

ប្រភព: nairametrics

880 Shares
Copy link
Powered by Social Snap