• Wed. Mar 16th, 2022

មន្ទីរពេទ្យខ្នាតយក្សរបស់ខ្មែរ តម្លៃ ៤០ លានដុល្លារសម្រេចការសាងសង់ជាង ៦០ ភាគរយហើយ

3.2K Shares

អគារមជ្ឍមណ្ឌលពហុឯកទេសនៅមន្ទីពេទ្យកាល់ម៉ែតតម្លៃប្រមាណ ៤០ លានដុល្លារ ដែលបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ ២០១៨ គិតមកទល់ពេលនេះ បានសម្រេចការសាងសង់ ៦០ ភាគរយហើយ។

ជាក់ស្តែងនេះបើតាមការលើកឡើងរបស់លោក គង់ សន្យា អគ្គនាយករងមន្ទីពេទ្យកាល់ម៉ែត កាលពីរសៀលថ្ងៃទី ១១សីហា ថា បច្ចុប្បន្នអគារមជ្ឃមណ្ឌលពហុឯកទេសនៅមន្ទីពេទ្យកាល់ម៉ែត ដែលមានកម្ពស់ ១២ ជាន់នេះ កំពុងសម្រេចការសាងសង់បានជាង ៦០ ភាគរយ ហើយគ្រោងនឹងបញ្ចប់ជាស្ថាព័រនៅអំឡុងខែកញ្ញាឆ្នាំ ២០២២ ខាងមុខ ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

អាគារថ្មីនេះ មានផ្ទៃក្រឡាសរុបជាង ៤២ ០០០ ម៉ែត្រការ៉េ អាចដាក់គ្រែបានប្រមាណ ៣២៨គ្រែ មានតម្លៃប្រមាណ ៤០ លានដុល្លារអាមេរិក ដែលបានមកពីការជួយជ្រោមជ្រែងឧបត្ថមពីក្រសួងសុខាពិបាល បណ្តាអង្គការទាំងក្នុង និងក្រៅស្រុកនានា ហើយជាពិសេសស្ថានទូតបារាំងប្រទេសកម្ពុជាផងដែរ ។

តាមរយ:សមិទ្ធិផលថ្មីនេះ លោក គង់ សន្យា បានបញ្ជាក់ថា៖ វាពិតជាមានសារ:សំខាន់ណាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលមានជំងឺប្រចាំកាយ ហើយតែងទៅរកសេវាព្យាបាលនៅក្រៅប្រទេស ឲ្យងាកមកព្យាបាលជំងឺនៅមន្ទីពេទ្យក្នុងស្រុកជំនួសវិញ ។

លោកបន្ថែមទៀតថា រាជរដ្ឋាភិបាល បានចាត់ទុកមន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីពេទ្យលំដាប់កំពូលមួយរបស់កម្ពុជា ដោយសារតែមានបច្ចេកទេសខ្ពស់ បំពាក់ដោយសម្ភារបរិក្ខាទំនើបៗ មានគ្រប់ឯកទេសសម្រាប់ព្យាបាល និងជាកន្លែងបណ្តុះបណ្តាលស្រាវជ្រាវ វេជ្ជសាស្រ្តដែលមានគុណភាពទៀតផង ៕

3.2K Shares
Copy link
Powered by Social Snap