• Tue. Mar 15th, 2022

ចង់ឈ្នះក្រ អាច​សាក​ល្បង​អនុវត្ត​​ចំណុច​ទាំង​នេះ

425 Shares

គេ​ថា​សមរភូមិជីវិតមានបី គឺ​សមរភូមិនៃការសិក្សា សមរភូមិ​ស្នេហា និង​សមរភូមិការងារ ឬ​សមរភូមិ​ជំនួញ។ ក្នុងចំណោមសមរភូមិទំាងបីនេះ គឺសមរភូមិការងារ ឬសមរភូមិជំនួញ ជាសមរភូមិ​ដ៏​លំបាក​ជាងគេ ព្រោះជីវភាពគ្រួសារ គឺស្ថិតនៅលើសមរភូមិការងារ ឬសមរភូមិជំនួញនេះឯង។

ដូច្នេះដើម្បី​យក​ឈ្នះ​ភាពក្រីក្រ គប្បីយើងរៀនសូត្រឱ្យច្បាស់លាស់ និងស៊ីជម្រៅ ហើយប្រសិនបើ​យើង​ថានឹងធ្វើអ្វីមួយ ចូរធ្វើដោយហ្មត់ចត់ អំណត់ ព្យាយាម ផ្ចិតផ្ចង់ កុំខ្ជីខ្ជា។ មានន័យថា យើងត្រូវ​ដាក់​ចិត្តដាក់កាយ​ធ្វើវាដោយយកចិត្តទុកដាក់និងលម្អិតបំផុត។ ប្រសិនបើធ្វើស្រែវិញ ក្រោយវ​ពីស្ទូង​ហើយ​ត្រូវថែទំាស្រែដោយការដាក់ទឹក បាចជី បោចស្មៅឱ្យបានដិតដល់ នោះទើបយើង​អាចទទួល​បាន​​ទិន្នផល​ជាទីគាប់ចិត្ត។

បើជាការរកស៊ីលក់ដូរបាយគុយទាវវិញ ក្រោយពីអាជីវកម្មយើងចាប់ផ្ដើមដំណើរការហើយ គប្បី​យើង​ពិនិត្យ​តាមដានថែទំាឱ្យបានដិតដល់ដែរ ដូចជាបរិស្ថាន ខ្យល់អាកាសជុំវិញអាហារដ្ឋាន អនាម័យ ចានស្លាបព្រា គុណភាព សោភណភាព ទីធ្លាចតយានយន្ត ការរៀបចំខ្លួនប្រាណ​របស់​បុគ្គលិក ​តម្លៃលក់ និងសេវាកម្មនៃការលក់ជាដើម។ បើមានចំណុចខ្វះខាតត្រូវកែលម្អភ្លាម នោះអ្វីនឹងជោគជ័យ ហើយភាពជោគជ័យនៃមុខរបរ នឹងធ្វើឱ្យយើងឈ្នះភាពក្រីក្រដែរ៕

ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

425 Shares
Copy link
Powered by Social Snap