• Tue. Mar 15th, 2022

​ប្រលានយន្តហោះ​ Changi Airport របស់​សិង្ហបុរីរបូត​តំណែង​ប្រលាន​យន្តហោះល្អ​បំផុត​ជិត​មួយ​​ទសវត្ស

898 Shares

ប្រលានយន្តហោះ  Changi Airport នៃ​ប្រទេស​ខ្លា​សេដ្ឋកិច្ច​សិង្ហបុរី ទើបនឹង​របូត​តំណែង​ជា​ប្រលាន​ល្អ​បំផុត​ក្នុង​ពិភពលោក​នា​ឆ្នាំ ២០២១ ដែល​ធ្លាប់​កាន់កាប់​អស់​រយៈកាល​ជិត​មួយ​ទសវត្ស​កន្លង​មក។

នៅក្នុង​កម្មវិធី​ផ្ដល់​ពានរង្វាន់​ប្រចាំឆ្នាំ​របស់ World Airport Awards ប្រលាន​ Changi ធ្លាក់​ចំណាត់​ថ្នាក់​មក​ត្រឹម​លេខ ៣ ដែល​អាច​និយាយ​បាន​ថា​ ​ស្ថិតនៅ​កម្រិត​ល្អ​ដដែល តែ​សម្រាប់​អ្នកគាំទ្រ​ផ្កាប់មុខ​របស់​ប្រលាន​មួយ​នេះ ប្រហែល​ជា​មិន​សូវ​ពេញចិត្ត​ឡើយ ដោយសារ Changi តែង​ផ្ដល់​ជូន​អតិថិជន​នៅ​ភាព​កក់ក្ដៅ ជាពិសេស​គឺ​អាហារ​ដែល​មាន​កម្រិត​ស្តង់ដារ​ថែមទៀត។

ដោយឡែក​ សម្រាប់​បញ្ជី​ Top 10 នៃ​ប្រលានយន្តហោះ​ល្អ​បំផុត​ក្នុង​ពិភពលោក​ក្នុង​ឆ្នាំ ២០២១ គឺ​ភាគច្រើន​ជា​ប្រលាន​នៅ​ទ្វីបអាស៊ី ហើយ​ប្រទេស​ជប៉ុន​ឆក់​បាន​ដល់​ទៅ ៣ កៅអី​សម្រាប់​តំណែង​ Top 10 នេះ៖

1. Hamad International Airport (HIA) ប្រទេស​កាតា

2. Tokyo Haneda Airport (HND) ប្រទេស​ជប៉ុន

3. Singapore Changi Airport (SIN) ប្រទេស​សិង្ហបុរី

4. Incheon International Airport (ICN) ប្រទេស​កូរ៉េខាងត្បូង

5. Tokyo Narita Airport (NRT) ប្រទេស​ជប៉ុន

6. Munich Airport (MUC) ប្រទេស​អាល្លឺម៉ង់

7. Zurich Airport (ZRH) ប្រទេស​ស្វីស

8. London Heathrow Airport (LHR) ចក្រភព​អង់គ្លេស

9. Kansai International Airport (KIX) ប្រទេស​ជប៉ុន

10. Hong Kong International Airport (HKG) តំបន់​រដ្ឋបាល​ពិសេស​នៃ​ប្រទេស​ចិន

បញ្ជាក់​ដែរ​ថា ចំណាត់ថ្នាក់​ខាងលើ​ទាំងនេះ គឺ​បាន​មក​ពី​ការ​បោះឆ្នោត​របស់​អតិថិជន​ទូទាំង​សកលលោក សម្រាប់​ការ​ស្ទង់មតិ​ពី​ប្រលានយន្តហោះ​ល្អ​បំផុត​ក្នុង​លោក ដែល​ធ្វើ​ពី​ខែ​សីហា ២០២០ ដល់​ខែ​កក្កដា ២០២១៕

ប្រភព: CNN

898 Shares
Copy link
Powered by Social Snap