• Mon. Mar 14th, 2022

ឧកញ៉ាញូស៍ ណែនាំឲ្យស្គាល់សហគ្រិនស្រ្តីវ័យក្មេងម្នាក់ជា CEO បុរី ប៉េង ហួត

2.3K Shares

បុរី ប៉េង ហួត ត្រូវបានចាត់ថា ជាក្រុមហ៊ុនឈានមុខគេ លើការអភិវឌ្ឍន៍ សំណង់ និងលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងបទពិសោធន៍ជាង១៥ឆ្នាំ ក្នុងការអភិវឌ្ឍន៍បុរីប្រកបដោយបទដ្ឋាន រួមជាមួយគុណភាពខ្ពស់ នៅក្នុងទីផ្សារដែលមានសក្តានុពល។

តាមរយៈភាពជោគជ័យក្នុងការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានជាងមួយទស្សវត្សរ៍មកនេះ ក្រុមហ៊ុន ប៉េង ហួត ទទួលបានការចាប់អារម្មណ៍ និងស្គាល់ នៅទូទាំងប្រទេស រួមទាំងបណ្តាលអ្នកវិនិយោគិនបរទេសផងដែរ។ បន្ថែមពីនេះ បុរី ប៉េង ហួត ក៏ទទួលបានពានរង្វាន់អន្តរជាតិ រាប់សិបពានរង្វាន់ទៅលើផ្នែកផ្សេងៗគ្នា។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពីក្រោយភាពជោគជ័យដ៏អស្ចារ្យរបស់ បុរី ប៉េង ហួត គឺកើតចេញគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងពីថ្នាក់ដឹកនាំកំពូលៗ រួមជាមួយអ្នកគ្រប់គ្រងសុទ្ធតែមានជំនាញច្បាស់លាស់ ក្នុងនោះគេមិនអាចមើលរំលងបានឡើយនៅសហគ្រិនស្រ្តីឆ្នើមម្នាក់ ជាមគ្គុទ្ទេសន៍ ដែលខិតខំប្រឹងប្រែងនឹងនាំភាពជោគជ័យមក បុរី ប៉េង ហួត ក្រោយការដឹកនាំដោយផ្ទាល់ពីលោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉េងហួត គ្រុប និងជាអ្នកជំនួញអចលនទ្រព្យដ៏លេចធ្លោមួយរូបក្នុងពិភពជំនួញក្នុងស្រុកខ្មែរនាពេលបច្ចុប្បន្ន។

លោកជំទាវ ហុង ដានី ជាឧត្តមភរិយាលោកឧកញ៉ា ថៃ ជាហួត ដែលកំពុងដឹកនាំគ្រប់គ្រង និងជាមគ្គុទេស៍មានភាពលេចធ្លោក្នុងមុខជំនួញដែលកាន់កាប់តួនាទីជាអគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត។

លោកជំទាវ ហុង ដានី គឺជាសហគ្រិនស្ត្រីវ័យក្មេងពោលពេញដោយសមត្ថភាព រហ័សឆ្លាតវៃ និងមានភាពមុតមាំ ព្រមទាំងជាស្រ្តីគំរូសម្រាប់យុវនារីជំនាន់ក្រោយក្នុងការផ្តល់កម្លាំងចិត្តយ៉ាងធំធេងដែលមានបំណងចង់ហក់មកប្រឡូកចាប់ផ្តើមអាជីវកម្ម ខណៈដែលស្ត្រីមិនមែនជាភេទទន់ខ្សោយ ពោលគឺស្រ្តីអាចធ្វើអ្វីដូចបុរសដែរ ស្រ្តីក៏អាចប្រើប្រាស់សមត្ថភាពគ្រប់គ្រងជំនួញបានល្អប្រសើរ និងរួមចំណែកជួយលើកកម្ពស់ជីវភាពគ្រួសារ និងសង្គមជាតិទៀតផង៕

2.3K Shares
Copy link
Powered by Social Snap