• Wed. Mar 16th, 2022

ក្បួនលក់​មិនឱ្យ​គេ​ជំពាក់ដ៏មានប្រសិទ្ធភាព​ ៦យ៉ាង ពីឧកញ៉ា ម៉ន សុខា

894 Shares

ក្នុងនាមជាអ្នករកស៊ី ការបង្វិលលុយកាក់ ដើមទុន គឺជាចំណុចស្នូល សម្រាប់អ្នករកស៊ី មិនថាមុខរបរតូចធំ លក់ចេញទិញចូល ជាពិសេសពេលកប់លុយនៅនឹងដៃអតិថិជនយូរ ម្ចាស់អាជីវកម្មគ្រប់រូប ច្បាស់ជាប្រឈមនឹងបញ្ហាហិរញ្ញវត្ថុជាក់ជាមិនខាន។ ដូច្នេះហើយ ទើបសហគ្រិនគ្រប់រូប តែងតែប្រយ័ត្នតាំងពីដើមទី រឿងទិញជំពាក់ ឬការខ្ចីលុយ ជៀសវាងថ្ងៃក្រោយទាស់គ្នាដោយសារបញ្ហាលុយកាក់បន្តិចបន្ទួច។

ខាងក្រោមនេះ គឺជាគន្លឹះនៃការលក់អ៊ីវ៉ាន់ជូនអតិថិជនចំនួន ៦យ៉ាង ដើម្បីកុំឱ្យគេជំពាក់ ជៀសវាងមើលមុខគ្នាមិនត្រង់នៅថ្ងៃក្រោយ៖

១.ត្រូវ​លក់​មិន​ជំពាក់​តាំង​ពី​បើកលក់​ដំបូង​

២. បើ​អតិថិជន​ទិញអ៊ីវ៉ាន់​ស្ទើរ​លុយ ត្រូវ​ដកឥ​វ៉ាន់​វិញ កុំឱ្យខ្វះ(នាំ​ធ្លាប់​លើក​ក្រោយ)

៣. ត្រូវ​មាន​អ្នក​គិត​លុយ​ផ្សេង អ្នក​រៀប​ផ្សេង កុំឱ្យ​អតិថិជន​មា​នឱកាស​តវ៉ា ពេល​ចង់​ជំពាក់

៤.ពេល​អតិថិជន​ចង់​ជំពាក់​ ត្រូវ​និយាយ​ថា ” បង ឬ ប្អូន ខ្ញុំ​មិន​មែនមិ​នឱ្យ​ជំពាក់​តែប​ង​ទេ ខ្ញុំ​ធ្វើ​ចឹ​ង​គ្រប់​គ្នា (អ្នក​ទិញ​មា​ន​អារម្មណ៍​ថា ស្មើ​ភាព ចឹ​ង​ពិបាក​រ​កហេ​តុ​ផល​តប)

៥. អ្នក​លក់​គួរ​កុំ​យក​ការ​ស្គាល់​គ្នា ជាកា​រ​រ​កស៊ី​អី ត្រូវ​យក​ក្បួន​ខ្នាត​វិញ ព្រោះ​ថា បើ​រ​កស៊ី​ពឹង​លើកា​រ​រាប់​អាន ថ្ងៃ​ណាមួ​យ គេ​នឹង​លែង​រាប់​អាន​យើង​ តែបើ​ប្រើ​ប្រព័ន្ធ​វិញ គឺ​ទៅ​រហូត

៦. អតិថិជន​ណាសាំ ចង់​រ​កតែ​ជំពាក់ ជាយោ​បល់ កុំ​ទៅ​រវល់ មនុស្ស​ល្អៗ​ មិន​ខ្វះ​ទេ អតិថិជន​ចឹ​ង​មិន​ស្មោះ​ត្រង់​ទេ ខុស​តែមួ​យកា​ក់ ក៏​ទៅ​ទិញ​គេ​ដែរ

លោកឧកញ៉ា ម៉ន សុខា បញ្ជាក់បន្ថែមថា ការប្រើយុទ្ធសាស្ត្រលក់មិនជំពាក់ នឹងបង្កលក្ខណៈល្អក្នុងទំនាក់ទនងសម្រាប់រយៈពេលយូរ ជាពិសេសអាចទុកមុខរាប់គ្នានៅថ្ងៃក្រោយ ដោយមិនបារម្ភខ្លាចប្រេះឆាទំនាក់ទនងដោយសារតែរឿងលុយកាក់ឡើយ៕

894 Shares
Copy link
Powered by Social Snap