ផ្អែកតាមគណនីយFacebook លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ ដែលបានបង្ហោះកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា លោកត្រូវបានឧកញ៉ាៗវ័យក្មេងល្បីឈ្មោះ៣រូបរួមគ្នាផ្ដល់ម៉ូតូចំនួន៥គ្រឿង ជូនដល់លោក សម្រាប់ចែកជូនសិស្សបាក់ឌុបដែលទើបតែប្រលងជាប់និទ្ទេស A ។ ឧកញ៉ា ទាំង៣រូបនោះមាន លោក ឧកញ៉ា ឡេង ណាវាត្រា លោក ឧកញ៉ា ដួង ឆាយ និង លោក ឧកញ៉ា ហួត ជា។
គណនីយFacebook ឈ្មោះ ហែម ដារិទ្ធិ ដែលគេស្គាល់ថា ជា អភិបាលខណ្ឌពោធិសែនជ័យបានសរសេរបែបនេះថា”សូមអរគុណដល់ប្អូនឧកញ៉ា៣ដួងដែលបានជួយម៉ូតូ៥គ្រឿងដល់ខ្ញុំសំរាប់ជូនសិស្សនិទ្ទេសA រួមមាន៖
១-ឧកញ៉ា ឡេង ណាវាត្រា ៣គ្រឿង
២-ឧកញ៉ា ដួង ឆាយ ១គ្រឿង
៣-ឧកញ៉ា ហួត ជា ១គ្រឿង”៕