• Tue. Mar 15th, 2022

មុនសម្ពោធបើកលក់គម្រោងទី១២ជាផ្លូវការ លោក ស្រេង ឈាងឡេង ប្រកាសលក់បញ្ចុះតម្លៃទីតាំងប្លង់ល្អៗជូនអតិថិជន ២,៥០០$ ក្នុងមួយឡូតិ៍

78 Shares

ក្នុងឱកាសនៃការត្រៀមបើកលក់គម្រោងដីឡូតិ៍លំនៅឋាន និងផ្ទះអាជីវកម្ម នៃគម្រោងអចលនទ្រព្យទី១២ របស់ខ្លួន ស្ថាបនិកក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក បានប្រកាសលក់បញ្ចុះតម្លៃយ៉ាងពិសេសមិនធ្លាប់មានជូនអតិថិជន ដែលកក់ ឬទិញផ្ដាច់ពីឥឡូវ ដោយចុះជូនរហូតដល់ ២,៥០០$ ក្នុងមួយឡូតិ៍។

ទីតាំងអភិវឌ្ឍន៍គម្រោងដីឡូតិ៍ និងផ្ទះអាជីវកម្ម របស់លោក ស្រេង ឈាងឡេង បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ដែលមានបំណងវិនិយោគទិញទុកលក់យកចំណេញ សម្រាប់សាងសង់លំនៅឋានរស់នៅ ត្បិតជាទីតាំងល្អខ្លាំង នៅជាប់នឹងផ្លូវជាតិធំ លេខ៥១។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តំបន់អភិវឌ្ឍន៍ជាយក្រុងដ៏មានសក្កានុពលក្នុងគម្រោងដីឡូតិ៍ និងផ្ទះអាជីវកម្ម របស់ក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក ត្រូវបានគេឃើញថា ជាទីតាំងកំពុងមានភាពទាក់ទាញ និងរីកចម្រើនឥតឈប់ឈរ និងជាតំបន់ចំប៉ូលសេដ្ឋកិច្ច មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរដ្ឋ ផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ បណ្ដុំប្រជាជនរស់នៅច្រើនកុះកររួចជាស្រេច។

ចុចអានអត្ថបទ៖ ដំណើរជីវិតរបស់ស្ថាបនិកក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក ផ្ដើមពីជិះម៉ូតូនាំភ្ញៀវទិញដីឡូតិ៍ក្លាយជាម្ចាស់គម្រោងអចលនទ្រព្យម្ដុំផ្លូវ51 បោះទុនវិនិយោគខ្ទង់លានដុល្លារ

អ្វីដែលជាចំណុចលេចធ្លោរថែមទៀតនៅគម្រោងដីឡូតិ៍ និងផ្ទះអាជីវកម្ម របស់លោក ស្រេង ឈាងឡេង គឺទីតាំងដីស្ថិតនៅជាប់នឹងរបងរោចក្រតែម្ដង។ មានន័យថា ជាទីតាំងដ៏មានសក្ដានុពលដល់អតិថិជនទិញទុកលក់យកចំណេញ ឬប្រកបអាជីវកម្មផ្សេងៗបានយ៉ាងងាយស្រួល មិនបារម្ភចំណាយលុយទិញហើយគាំង លក់វិញមិនចេញ ឬឡើងថ្លៃយឺតនោះទេ។ បើនិយាយពីចម្ងាយក្នុងគម្រោង ទៅផ្សារទំនើបអ៊ីអន២ គឺធ្វើដំណើរត្រឹមតែ ៤៥នាទីតែប៉ុណ្ណោះ។

ក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក គឺជាក្រុមហ៊ុនអចលនទ្រព្យដ៏ឈានមុខ និងបានទទួលជោគជ័យ សាងកេរ្តិ៍ឈ្មោះល្បីល្បាញ មានការទទួលស្គាល់ច្រើនពីសំណាក់អតិថិជន។ រហូតមកទល់ពេលនេះ ក្រុមហ៊ុន បានបន្តបោះទុនវិនិយោគខ្ទង់លានដុល្លារ លើវិស័យអចលនទ្រព្យផ្លូវ51 លើគម្រោងពុះដីឡូតិ៍ និងលក់ផ្ទះល្វែង ហើយបានបន្តពង្រីកគម្រោងលក់ជាបន្តបន្ទាប់៕

78 Shares
Copy link
Powered by Social Snap