• Tue. Mar 15th, 2022

ក្រោយបន្ថែមទុនវិនិយោគ Jet’s Garden Park ទទួលបានការគាំទ្រច្រើនលើសលប់ពីអ្នកជំនួញ សិល្បករ ប្រជាពលរដ្ឋ ទៅទស្សនាជាហូរហែអត់ដាច់

3.4K Shares

សួនកម្សាន្ត Jet’s Garden Park នៅតែបន្តបើកទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជារៀងរាល់ថ្ងៃ ជាមួយនឹងសេវាកម្មទាន់ចិត្ត កន្លែងកម្សាន្តស្អាតៗ ច្នៃប្រឌិតប្លែកគេ មានគ្រប់តម្រូវការ ខណៈដែលកាលពីពេលថ្មីៗនេះ មហាសេដ្ឋីអចលនទ្រព្យ ស្រី ចាន់ថន បានទុនវិនិយោគលើការកែលំអរ និងអភិវឌ្ឍន៍កន្លែងកម្សាន្តជាច្រើនបន្ថែម។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

នៅក្នុងសួនកម្សាន្ត Jet’s Garden Park ដែលមានទីតាំងដ៏ស្រស់ស្អាតនៅតំបន់អភិវឌ្ឍន៍ពហុវិស័យ Sky Land 7NG វិហារសួគ៍ ផ្តល់ជូននូវកន្លែងកម្សាន្តថ្មីៗជាច្រើន សម្រាប់ ពុកម៉ែ បងប្អូន មកលេងលក្ខណៈគ្រួសារ និងប្រកបដោយសុវត្ថិភាព មានដូចជា៖ សួនបេះដូង សួនសត្វ សួនដាយណូស័រ អាងក្រពើរស សួនផ្ការចំរុះ សួនតុក្កតា ជិះកង់កម្សាន្ត អាងហែលទឹក កន្លែងក្មេងលេង កន្លែងថតរូបប្លែកៗ ភ្នំសប្បនិមិត្ត ភ្នំខ្នងផ្សារ ភ្នំខ្នងក្រពើរ ភ្នំវែង ភ្នំតូច កញ្ចុះអង្គុយដាច់ដោយឡែកពីគ្នា មាន ៦០០ កញ្ចុះ លើគោក និងលើទឹក ក្នុងសួន និងជិះទូក ជិះទារលើទឹក បោះតង់នៅមានកន្លែងច្រើនទៀតរង់ចាំស្វាគមន៍បំរើលោកអ្នក។

បន្ថែមពីនេះ Jet’s Garden Park ដែលជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន Jet Group របស់មហាសេដ្ឋី ស្រី ចាន់ថន បាននឹងកំពុងបើកដំណើរការនូវផ្ទះស្នាក់បឹងកាឡូស្រស់ស្អាតធំទូលាយ ច្រើនម៉ូត ច្រើនទំហំ ក្នុងតំបន់សួនកម្សាន្ត។

កាន់តែពិសេសនោះ បានបន្ថែមតំបន់កីឡាបាល់ទាត់បន្ថែមទៀត ដើម្បីបំពេញតម្រូវការនិងចំណង់ចំនូលចិត្តរបស់ភ្ញៀវដែលបានមកកាន់ទីនេះ ខណៈថ្មីៗថ្មី ក៏មានក្រុមគ្រួសារឧកញ៉ា ជ័យ សម្បត្តិ និងក្រុមតារាចម្រៀងឯករាជ្យ លោក P-Sem លោក ចេន និងជាច្រើនរូបទៀត បានទៅទស្សនា និងលេងបាល់ ក្នុងតារាងបាល់ទាត់បាល់ទៀតផង។

ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរសព្ទ​៖ 017 31 52 51/096 88 22222/088 54 44 870 ចំងាយ ១៥ គីឡូម៉ែត្រពីភ្នំពេញ ផែនទី៖ https://maps.app.goo.gl/iAAKz7cCGncpvsSZ8

3.4K Shares
Copy link
Powered by Social Snap