សហគ្រាសដំណាប់ស្វាយ អិល ប៊ី អិន ដែលជាកន្លែងផលិតកម្មកែច្នៃស្វាយរមៀតស្រស់ ទៅជាដំណាប់ស្វាយ បានប្រកាសទិញស្វាយកែវរមៀត ពីកសិករចន្លោះពី ៨០តោន ទៅ១០០តោន ក្នុងមួយថ្ងៃ។
សហគ្រាសដំណាប់ស្វាយនេះ គឺជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន អិល ប៊ី អិន គ្រុប ក្រោមការដឹកនាំរបស់ឧកញ៉ា លីម ប៊ុណ្ណា មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សហគ្រាសដំណាប់ស្វាយនេះនឹងចូលរួមជាមួយរដ្ឋាភិបាល ដើម្បីបង្កើតការផលិតតាមរយៈការទិញស្វាយពីប្រជាកសិករចន្លោះពី ៨០តោន ទៅ១០០តោន ក្នុងមួយនាំចេញទៅប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀត ព្រមទាំងពង្រីកទីផ្សារនៅក្នុងស្រុក៕