• Tue. Oct 26th, 2021

រដូវ​ភ្ជុំបិណ្ឌ​អីចឹង​ផង ដឹង​តែ​បាន​បុណ្យ​​​ច្រើន​ហើយ ឧកញ៉ា ឡេង ណាវ៉ាត្រា យក​លុយ​សល់​ពីការប្រគំតន្ត្រី​នៅកូរ៉េ ចែក​ជន​ក្រីក្រ 2200គ្រួសារ​បូកថែមទាំងលុយក្រុមហ៊ុន​សរុបជិត​២០០លានរៀល

253 Shares

មហាជន​ប្រហែល​ជា​បាន​ដឹង​គ្រប់​គ្នា​ហើយ​ថា កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្កើតការប្រគុំតន្រ្ដីដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូង ហើយថែមទាំង​បានដឹកនាំតារាចម្រៀងជា​ច្រើនដួង សុទ្ធតែជាកំពូលតារាចម្រៀង ប្រចាំប្រទេសកម្ពុជាថែមទៀតផង។ ទន្ទឹមនឹងនេះដែរ លោកឧកញ៉ា ឡេង ណាវ៉ាត្រា រួមជាមួយសិល្បករជាច្រើនរូប ក៏បានអញ្ចើញវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញហើយ ក្នុងនោះដែរ លោកឧកញ៉ា ក៏នាំយកថវិកាដែលនៅសេសសល់ពីការប្រគុំតន្ដ្រីនោះ យកមកចែកជូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតជាច្រើនគ្រួសារ។

យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរប្រាប់ឱ្យដឹងថា៖”លុយសល់ពីកាប្រគំតន្ត្រីនៅកូរ៉េ យកចែករំលែកដល់ពុកម៉ែបងប្អូនខ្វះខាត ២២០០គ្រួសារ ទាំងអស់មិនសល់ សូម្បីមួយសេន បូកថែមទាំងលុយក្រុមហ៊ុនផ្សេងៗសរុបជិត២០០លានរៀល ទោះបីការធ្វើនេះត្រូវគេឲ្យតម្លៃថាជាការសម្ដែងក៏ដោយ ក៏មិនអាចបង្ខំចិត្តឲ្យបងប្អូនពេញចិត្តនៅសកម្មភាពរបស់ខ្ញុំដែរ គឺមានបំណងត្រឹមតែជួយសង្គមខ្លះហើយរស់ក្នុងជីវិតគ្រួសារធម្មតាមួយប៉ុណ្ណោះ”៕













253 Shares
Copy link
Powered by Social Snap