• Mon. Mar 14th, 2022

ក្ដៅៗ!​ Jeff Bezos ប្រកាស​លាលែង​ពី​តំណែង​ជា​នាយក​ប្រតិបត្តិ Amazon

40 Shares

លោក Jeff Bezos ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ Amazon និង​ជា​មហាសេដ្ឋី​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​ក្នុង​ពិភពលោក ហើយ​កាលពី​ពេលថ្មីៗនេះ​ លោក​បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​នាយក​ប្រតិបត្តិ​ ហើយ​ផ្ទេរ​តំណែង​ទៅកាន់​លោក Andy Jassy វិញ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

Amazon ដើមឡើយ​ជា​គេហទំព័រ​លក់​សៀវភៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​បាន​វិវត្ត​ទៅជា​គេហទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​​ខ្នាត​យក្ស​មួយ​នៅ​សហរដ្ឋ​អាមេរិក ដែល​មាន​មូលធន​ទីផ្សារ​សរុប​ប្រមាណ ១,៧៧ ​ទ្រីលាន​ដុល្លារ។

យ៉ាងណាមិញ​ មហាសេដ្ឋី​មាន​ដាច់គេ​លើ​លោក គឺ​នៅ​តែ​រក្សា​តំណែង​ជា​ ប្រធាន​ប្រតិបត្តិ​ដដែល តែ​មូលហេតុ​ដែល​ផ្ទេរ​តំណែង​ទៅ​លោក Jassy គឺ​ដោយសារ​ចង់​ផ្ដោត​ពេលវេលា​លើ​ផែនការ​ផ្នែក​អវកាស​ដែល​ទើប​នឹង​ចាប់ផ្ដើម​ ហើយ​នៅ​ថ្ងៃទី ២០ កក្កដា​ខាងមុខ​ Bezos ត្រូវ​បាន​គេ​ដឹង​ថា​ នឹង​ធ្វើដំណើរ​ទៅ​ទី​អវកាស​ជាមួយ​យាន​ដែល​បង្កើត​ដោយ​ក្រុមហ៊ុន​លោក​ផ្ទាល់ Blue Origin។

បញ្ជាក់​ថា​ នាយក​ប្រតិបត្តិ​ថ្មី​របស់ Amazon គឺ​ធ្លាប់​គេ​ស្គាល់​ថា ជា​ទីប្រឹក្សា​នៅ​ពីក្រោយ Bezos កំពុង​រៀបចំ​ឯកសារ​ប្ដឹង​ក្រុមហ៊ុន​ដទៃ​ដែល​កន្លងមក​តែង​រំលោភ​សិទ្ធ​ទីផ្សារ​របស់​ពួកគេ​ផង​ដែរ៕


ប្រភព: www3.nhk.or

40 Shares
Copy link
Powered by Social Snap