• Mon. Mar 14th, 2022

ខេត្តស្វាយរៀងជាខេត្តសេដ្ឋកិច្ច និងច្រកទំនិញ យុទ្ធសាស្រ្តសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

213 Shares

កំណើននៃការវិនិយោគពីបរទេសបានធ្វើឲ្យប្រទេសកម្ពុជាទទួលបានការបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចកាន់តែច្រើនឡើង។ ខណៈកំណើនឡើងនៃចំនួនតំបន់សេដ្ឋកិច្ចពិសេសគឺជា សញ្ញាវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

វិស័យសេដ្ឋកិច្ច សង្គមកិច្ចរបស់ខេត្តស្វាយរៀង កំពុងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពេលបច្ចុប្បន្នមានអ្នកវិនិយោគឯកជនមកពីគ្រប់ទិសទីដើម្បីអភិវឌ្ឍន៍ និងបង្កើនការងារជូនប្រជាពលរដ្ឋបានរាប់ម៉ឺននាក់។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ជាមួយគ្នានេះខេត្តស្វាយរៀង មានព្រំប្រទល់ជាប់ជាមួយ ប្រទេសវៀតណាម គឺខេត្តឡុងអាន និងខេត្តតៃនិញ មានប្រវែង ២៥៨គីឡូម៉ែត មានច្រកទ្វារព្រំដែនចំនួន ៨កន្លែង រួមមាន៖ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ច្រកទ្វារព្រំដែនទ្វេភាគីសំរោង ច្រកទ្វារព្រំដែនទ្វេភាគីបុសមន ច្រកទ្វារតំបន់ព្រំដែនស្រែបារាំង ច្រកទ្វារតំបន់ព្រំដែនព្រៃតាអី ច្រកទ្វារតំបន់ព្រំដែនដូង និងច្រកទ្វារតំបន់ព្រំដែនខ្សែដែក​។

ច្រកទ្វារព្រំដែនទាំង ៨ នេះគឺជាច្រកយុទ្ធសាស្រ្តដ៏សំខាន់ ក្នុងការជួយសម្រួលដល់ការធ្វើដំណើរចេញ​ចូល ការចរាចរណ៍ដឹកទំនិញ និងកសិផលផ្សេងៗរបស់អ្នកវិនិយោគិន និងប្រជាពល​រដ្ឋដែលរស់នៅតាមតំបន់ព្រំដែនផងដែរ។

ទន្ទឹមនឹងនេះ ខេត្តស្វាយរៀង ក៏មានតំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការ​ ០៨កន្លែងគឺ៖ តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន តំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិត តំបន់សេដ្ឋកិច្ច​ពិសេសសានដុង តំបន់សេដ្ឋកិច្ចពិសេសនាគរាជ តំបន់សេដ្ឋកិច្ចពិសេសឈីលូ ​តំបន់សេដ្ឋកិច្ច​ពិសេស​ហាយផាក តំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីសត និងតំបន់សេដ្ឋកិច្ច​ពិសេស​អ៊ិនធ័រវៀ អូតូម៉ូបាល អ៊ិនដាសស្រ្ទី ខមផ្លេកស៍

ដោយឡែកនៅទូទាំងខេត្តមាន​រោងចក្រ សហគ្រាស ឧស្សាហកម្ម ពាណិ​ជ្ជ​​កម្ម ទេសចរណ៍ សណ្ឋាគារ និងគ្រឹះស្ថាន សរុប ១៩៧​កន្លែង​ បានបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋចំ​នួន ៧៩.៩៥៧នាក់ រួមចំណែកកាត់បន្ថយការធ្វើ​ចំណាកស្រុកទៅរក ការងារ​ធ្វើ​នៅ​ក្រៅខេត្ត និង​កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​បានមួយ​កម្រិត។ នេះបើយោងតាមវេបសាយរបស់រដ្ឋបាលខេត្តស្វាយរៀង៕

213 Shares
Copy link
Powered by Social Snap