• Sun. Oct 17th, 2021

គំរូ​ល្អ ឧកញ៉ា ឡេង ណាវ៉ាត្រា ស្នើ​បញ្ចប់​​ទំនាស់​ខ្មែរ និង​ខ្មែរ នៅ​ប្រលាន​យន្តហោះ​បរទេសត្រឹម​នេះ

821 Shares

ទើប​តែ​ប៉ុន្មាន​នាទី​មុន​ប៉ុណ្ណោះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញ​សារ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន  ដោយ​សុំ​បញ្ចប់​រឿង​រ៉ាវ​ទាំង​អស់​ដែល​កើត​មាន​ឡើង​​ត្រឹម​ប៉ុណ្ណឹង ដើម្បី​កុំ​អោយ​អ្វី​ៗ​កាន់​តែ​អូសបន្លាយ​ថែម​ទៀត។

ក្នុង​សំណេរ​ខ្លី​នោះ អតីត​ពលករ​នៅ​ប្រទេស​កូរ៉េ​រូប​នេះ បាន​ទទួល​ស្គាល់​ថា ការ​រាំ​របស់​យុវតី​ម្នាក់​រួម​ដំណើរ​ជាមួយ​ក្រុម​សិល្បៈ​របស់​លោក នៅ​ប្រលាន​យន្តហោះ គឺ​ជា​ដើម​ហេតុ។ ដូច្នេះ​ហើយ លោក​ស្នើ​សុំ​បញ្ចប់​សាច់​រឿង​ទាំង​អស់។ “ខ្ញុំ​បាទ​ស្នើ​​សូម​បង ហេង ឡុង សូម​បញ្ចប់រឿង​ត្រឹម​ប៉ុណ្ណឹង សូម​កុំ​មាន​ការ​ប្ដឹង​បន្ត​វែង​ឆ្ងាយ​អី ហើយ​សង្ឃឹម​ថា បង​ប្អូន​ទាំង​អស់ នឹងយោគយល់ ដោយ​ការ​គោរព​ស្រលាញ់​ពី​ខ្ញុំ”។

ឧកញ៉ា​វ័យ​ក្មេង​បន្ត​ថា ការ​រាំ​​របស់យុវតី​នៅព្រលានយន្តហោះ ដែល​​មិន​មែន​ជា​អ្នក​សិល្បៈ លោក​នឹង​ទុក​ជា​កំហុស​ឆ្គង​​ និង​ជា​បទពិសោធន៍​ក្នុង​ការកែតម្រូវ។ ចំពោះ​កាយវិការ​នេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ទទួល​ការ​សាទរ​ជា​ច្រើន និង​រាប់​ទុក​ថា ជា​គំរូ​ដល់​ល្អ​មួយ​ផង៕

ប្រភព៖ sabay.com.kh

821 Shares
Copy link
Powered by Social Snap