• Tue. Mar 15th, 2022

អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ពីការចុះ MOU រវាងធនាគារ ជេ ត្រាស់ រ៉ូយាល់ និងគម្រោងបុរីចន្ទគីរី

2 Shares

ធនាគារ ជេ ត្រាស់ រ៉ូយាល់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុន អឺបេនលែន (Urbanland) សម្រាប់គម្រោងបុរីចន្ទគីរី កាលពីថ្ងៃចន្ទ ទី២៨ ខែមិថុនា ម្សិលមិញ។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់បុរីចន្ទគីរី នឹងទទួលបាននូវការផ្តល់ប្រាក់កម្ចី និងការអនុម័តកម្ចី កាន់តែងាយស្រួល និងរហ័សជាងមុន ព្រមទាំងអាចទទួលបានប្រាក់កម្ចីរហូតដល់ ៨០% នៃតម្លៃផ្ទះសរុប។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះត្រូវបានធ្វើឡើងនៅការិយាល័យលក់នៃបុរី ចន្ទគីរី ក្រោមអធិបតីភាពរបស់ លោក Toru Myochin នាយកប្រតិបត្ដិ នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងលោក កាំង ហុក នាយកគ្រប់គ្រងនៃក្រុមហ៊ុន Urbanland និងមានការចូលរួមពីសំណាក់ លោក ស៊ីសុវត្ថិ វីក នាយកផ្នែកសេវាធនាគារសម្រាប់បុគ្គល នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង​លោកស្រី ឌៀប លីដា​ នាយកផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុន Urbanland។

សូមបញ្ជាក់ថា ធនាគារ J Trust Royal គឺជាធនាគារបរទេសធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោកជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅក្នុង និងធ្វើការងារនៅកម្ពុជា។ បន្ទាប់ពីធនាគារ ANZ Royal ត្រូវបានប្ដូរឈ្មោះមកជាធនាគារ J Trust Royal ជាផ្លូវការនៅក្នុងខែសីហា ឆ្នាំ2019 ក្រោយពី J Trust បានទិញយកភាគហ៊ុនធនាគារនេះ។


បុរី ចន្ទគីរី នឹងផ្ដល់នូវការរស់នៅប្រកបដោយផាសុកភាព ផ្សាភ្ជាប់នឹងធម្មជាតិបៃតង និងទីធ្លាប្រើប្រាស់ដ៏សម្បូរបែប ជាច្រើនកន្លែងកៀកៗខ្លួនអ្នក ដើម្បីធ្វើឲ្យការរស់នៅរបស់លោកអ្នកប្រសើរជាងមុន៕

2 Shares
Copy link
Powered by Social Snap