• Sat. Mar 12th, 2022

បន្ទាប់ពីគម្រោងបញ្ចប់ ស្ថានភាពភ័ស្តុភារកម្មរវាងកម្ពុជា-ថៃនឹងមានការរីកចំរើន ខណៈច្រកទ្វារអន្តរជាតិថ្មីនេះជាសរសៃឈាមសេដ្ឋកិច្ច

0 Shares

នៅព្រឹកថ្ងៃទី៣០ ខេមិថុនានេះ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីអង្គការ JICA បានការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន នៅខេត្តបន្ទាយមានជ័យ។

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ថ្មី​ស្ទឹង​បត់គ្រោងនឹងបញ្ចប់ត្រឹមខែមេសា ឆ្នាំ២០២២ខាងមុខ ខណៈច្រកទ្វារអន្តរជាតិថ្មីមួយនេះ និងជួយសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ កាន់តែមានភាពងាយស្រួលដែលជាសរសៃឈាម រួមចំណែកលើកស្ទួយដល់កំណើនសេដ្ឋកិច្ចដល់កម្ពុជា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា គម្រោងទាំងនេះគឺជាជំនួយអភិវឌ្ឍផ្លូវការ (ODA) របស់ជប៉ុនក្រោមក្របខណ្ឌកម្ចីប្រាក់យេន និងជំនួយបច្ចេកទេស។ យើងជឿជាក់ថាស្ថានភាពភ័ស្តុភារកម្មរវាងកម្ពុជានិងថៃនឹងមានការរីកចម្រើនគួរឲ្យកត់សម្គាល់បន្ទាប់ពីគម្រោងទាំងនេះត្រូវបានបញ្ចប់។សូមអរគុណដល់មន្រ្តី និងបុគ្គលិកកម្ពុជានិងជប៉ុនទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងគ្រាដ៏លំបាកនេះ។​

សូមបញ្ជាក់ថា ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ -​ណង​អៀន ជា​ច្រកព្រំដែន​ដឹកជញ្ជូន​ធុន​ធ្ងន់​និង​សេដ្ឋកិច្ច​ថ្មី​មួយទៀត ដើម្បី​ផ្លាស់ប្ដូរ​ទំនិញ គ្រប់​ប្រភេទ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ ក៏ដូចជា​ប្រទេស​ក្នុងតំបន់​អាស៊ាន ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ឆ្លង កាត់​ច្រកព្រំដែន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ នៅឯ​ច្រកព្រំដែន​អន្តជាតិ​អន្តរជាតិ​ប៉ោយប៉ែត -​ខ្លង​លឹក ៕​

0 Shares
Copy link
Powered by Social Snap