• Tue. Mar 15th, 2022

លើក​ទី​១២៥ ហើយ ដែលឧកញ៉ា ទៀ វិចិត្រ លែងសត្វ​កម្រទាំង ២ប្រភេទ​នេះចូលក្នុង​សមុទ្រ​វិញ​

78 Shares

លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ បាន​បន្ត​នាំយក សត្វ​ល្មិច ចំនួន​មួយ​ក្បាល និង សត្វ​ក្រាស ចំនួន​ពីរ​ក្បាល យកទៅ​លែង​ចូលក្នុង​សមុទ្រធម្មជាតិ​។ ​​លើក​នេះ​គឺជា​ការ​លែង​សត្វ​ក្រាស់​លើក​ទី​១២៥​ហើយ​។

លោក​ឧកញ៉ា​មាន​ប្រសាសន៍​ថា ការ​ព្រលែងសត្វ​ល្មិច ឬ​អណ្តើក​សមុទ្រ​ រួមទាំងសត្វក្រាស់ ទាំងអស់​នេះ គឺជា​លើក​ទី​១២៥ ហើយការព្រលែងនេះ សត្វទាំងអស់នេះចូល​សមុទ្រវិញ គឺដើម្បីបន្តបេសកកម្ម​អភិរក្សសត្វកម្រក្នុងដែនសមុទ្រកម្ពុជាយើង កុំឱ្យផុតពូជ និងគេចផុតពីការជួញដូរ ឬកត្តាប្រឈមផ្សេងៗទៀត ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ជាមួយគ្នានេះ លោក​ឧកញ៉ា ទៀ វិចិត្រ ក៏បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​អ្នកនេសាទ​សមុទ្រ​មួយ​ចំនួន​ដែល​សហការ​ផ្តល់​សត្វ​អណ្តើក​សមុទ្រ​និង​សត្វ​ក្រាស ក្រោយ​នេសាទ​បាន​ដើម្បី​យកទៅ​លែង​វិញ និង​បាន​អំពាវនាវ​ឲ្យ​គ្រប់​សហគមន៍ ប្រជាពលរដ្ឋ​ពិសេស​អ្នកនេសាទ​សមុទ្រ​ជួយ​ការពារ​អភិរក្ស​សត្វ​ក្រាស់​ឬ​អណ្តើក​សមុទ្រ ដោយ​កុំ​សម្លាប់​យក​ធ្វើជា​អាហារ ​ឬ​យក​ទៅ​ធ្វើ​អាជីវកម្ម​ណាមួយ​ឡើយ​៕

78 Shares
Copy link
Powered by Social Snap