• Thu. Oct 28th, 2021

Wow! គុយលី ជា​មួយ​ដៃ​​គូ ​ផលិត​រឿង​ខ្លី ផុស​មិន​ទាន់​​បាន​១​ខែ​ផង​មាន​អ្នក​ទស្សនា​ជាង​២លាន​ដង

1.2K Shares

ភាពយន្ត​ខ្មាត​​ខ្លី​បែប​អប់​រំ​មាន​ចំណង​ជើង​ថា”​អ្នក​ក្រ” ផលិត​ដោយ​តារា​ចម្រៀង​ពលករ គុយលី រួម​នឹង​មិត្តភ័ក្ដិ ត្រូវ​បាន​ទទួល​ការ​គាំទ្រ​ច្រើន​លើ​បណ្ដាញ​សង្គម ភាពយន្ត​មួយ​នេះ បង្ហោះ​មិន​​​បាន​១ខែ​ផង មាន​អ្នក​ទស្សនា​ជាង​២​លាន​ដង​ទៅ​ហើយ។

គុយ​លី ថ្លែង​​ថា លោក​និង​មិត្តភ័ក្ដិ ៤ទៅ៥នាក់ បាន​សាក​ល្បង​ផលិត​លេង គ្រាន់​បង្វែរ​ការ​អប់​សុខ គួបផ្សំ​ការ​ស្រលាញ់​សិល្បៈ​​ដូច​គ្នា​ផង​នោះ។ ការ​ផលិត​នេះក្រុម 3pixels Media របស់​លោក មិន​មាន​ក្រុម​ហ៊ុន​មួយ​ណា ជួយ​ដាក់​ពាណិជ្ជកម្ម​នៅ​ឡើយ​ទេ គឺ​ផលិត​ឡើង ដើម្បី​​ឲ្យ​មហាជន​ស្គាល់​ពី​ស្នាដៃ​ក្រុម​ខ្លួន​សិន​ប៉ុណ្ណោះ។

ដោយ​ឃើញ​ភាពយន្ត​ទី​១​រឿង”អ្នក​ក្រ” មាន​អ្នក​ទស្សនា​ជាង​២លាន​ដង​បែប​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​មាន​កម្លាំង​ចិត្ត​ជាង​ខ្លាំង ហើយ​ខំ​បន្ត​ផលិត​ភាព​យន្ត​ទី២ ទើប​នឹង​បញ្ចប់​ការ​ផលិត​កាល​ពី​ពេល​ថ្មី​នេះ។

ភាពយន្ត​នោះ​លោក​ទើប​​តែ​ផុស​លើ​បណ្ដាញ​​សង្គម​នៅ​ថ្ងៃ​មិញ​នេះ​មាន​ចំណង​ជើង​ថា ​រឿង “ប្តីដើម ” និយាយ​ពី និយាយ​ពីជម្លោះក្នុងគ្រួសារដ៏តូចមួយ ដោយប្រពន្ធមានប្តីថ្មី ស្របពេល​ប្តីចាស់​នៅធ្វើការប្រទេសគេ។

កាម​ការ​បញ្ជាក់​ពី​គុយលី 3pixels Media គ្រោង​បន្ត​ផលិត​ជា​បន្ត​បន្ទាប់ ប្រសិន​បើ​មាន​ក្រុមហ៊ុន​ណា អាណិត​ជួយ ដាក់​ពាណិជ្ជកម្ម​នោះ ហើយ​បច្ចុប្បន្ន​ក្រុម​ការងារ​លោក​​កំពុង​ស្វែង​រក​ដៃគូ ដាក់​ពាណិជ្ជកម្ម៕

1.2K Shares
Copy link
Powered by Social Snap