• Mon. Mar 21st, 2022

មន្ត្រីសាលា​ខណ្ឌ​មានជ័យ ​១១​នាក់ វិជ្ជ​មាន​កូ​វីដ​១៩ ក្នុងនោះមានតៃកុងឡាន អភិបាលខណ្ឌម្នាក់

0 Shares

តាម​ប្រភព​ច្បាស់ការណ៍​បាន​ឲ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃទី​៩​ ខែមិថុនា​នេះ​ថា មាន​មន្ត្រីរាជការ​ដែល​បម្រើការ​ងារ​នៅ​សាលា​ខណ្ឌ​មានជ័យ​ចំនួន​១១​នាក់​ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ក្នុង​នោះ​មាន​ប្រធានការិយាល័យ​អន្តរ​វិស័យ​ម្នាក់ ឈ្មោះ​ស៊ន ណា​រ៉ាត់ និង​ម្នាក់ទៀត​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​លោក​ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ​មួយ​រូប​ផង​ដែរ​។

ក្នុង​នោះ​ដែរ ​លោក​អភិបាលខណ្ឌ​និង​លោក លោកស្រី អភិបាលរងខណ្ឌ​ពុំ​មាន​វិជ្ជមាន​ឡើយ​។ ហើយ​ក្រៅពីនោះ ​គឺ​សុទ្ធសឹង​ជា​មន្ត្រីរាជការ​ងារ​បម្រើការ​នៅ​សាលា​ខណ្ឌ​ទាំងអស់​។ ​ចំណែក​អ្នក​មាន​វិជ្ជ​មាន​កូ​វីដ​១៩​ទាំង​១១​នាក់​ ត្រូវ​បាន​យក​ទៅ​ព្យាបាល​នៅ​ម​ជ្ឈ​ម​ណ្ឌល​កោះ​ពេជ្រ​ផងដែរ​។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

មន្ត្រី​ពី​សាលា​ខណ្ឌ​បាន​បញ្ជាក់​ថា ​ចំពោះ​ដំណើរការ​រដ្ឋបាល គឺ​សាលា​ខណ្ឌ​នៅ​បន្ត​ដដែល​ដោយ​ពុំ​មាន​ឈប់សម្រាក​ឡើយ​។ ​ហើយ​អ្នក​អវិជ្ជមាន​គឺ​ត្រូវ​មក​ធ្វើ​ការងារ​ជាធម្មតា​៕

ប្រភព៖ កម្ពុជាថ្មី

0 Shares
Copy link
Powered by Social Snap