• Wed. Mar 16th, 2022

សប្បុរសជនម្នាក់ទទួលបានងារឧកញ៉ា ជាមួយឧកញ៉ា តែ តាំងប៉រ

182 Shares

សប្បុរសជនដែលមាន​បំណង​ចូលរួម​កសាង និង​អភិវឌ្ឍ​ន៏​ប្រទេស​ជាតិ​ដោយ​មាន​តម្លៃ​ចាប់ពី​៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ឡើង​ទៅ​ត្រូវ​បាន​ទទួល​គោរមងារ​ជា «​ឧកញ៉ា​» ខណៈ​ពី​មុន​គោរមងារ «​ឧកញ៉ា​» តម្រូវ​ត្រឹមតែ​១០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ។

នៅថ្ងៃទី១១ ខែ៧ ឆ្នាំ២០០១ ព្រះមហាក្សត្រនៃកម្ពុជា សម្តេចព្រះនរោត្តម សីហនុ ទ្រង់សព្វហឬទ័យត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ា ដល់សប្បុរសជន ២រូបគឺ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (SME) លោកឧកញ៉ា តែ តាំងប៉រ តាមព្រះរាជក្រឹត្យ​លេខ នស​/​ករ​ត​/០៧០១/២២៩ ​និងលោកឧកញ៉ា ខូវ ធៀនស៊ាង តាមព្រះរាជក្រឹត្យ​លេខ នស​/​ករ​ត​/០៦០១/២២៧។

ចំណែក​មន្ត្រី​ព្រះ​បរមរាជវាំង​បាន​ឲ្យ​ដឹង​ថា តាម​ការ​ប៉ាន់ស្មាន​ចាប់តាំងពី​ឆ្នាំ​១៩៩៤​រហូត​ដល់​ឆ្នាំ​២០២១​នេះ​ចំនួន «​ឧកញ៉ា​» នៅ​ព្រះរាជាណាចក្រ​កម្ពុជា​អាច​កើន​ដល់​១​ពាន់​នាក់ ខណៈនាពេលបច្ចុប្បន្នក៏មានឧកញ៉ាមួយចំនួនត្រូវបានដកងារយ៉ាងណាក្តី៕

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

182 Shares
Copy link
Powered by Social Snap