• Sat. Mar 12th, 2022

មុន​ឆ្លងកូវីដ១៩ ​លោក ហែម ដារិទ្ធិ​ បានចូលរួម​​កម្មវិធី​​ចំនួន ៥

700 Shares

លោកហែម ដារិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យបាន​ចូលរួម​កម្មវិធី​ធំៗ​ជា​បន្តបន្ទាប់​ មុន​​ឆ្លងកូវីដ១៩។ ក្នុងកម្មវិធី​ចុងក្រោយ​នេះ ក៏មាន​វត្តមាន​ឯកឧត្តម​ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ផង​ដែរ។

ថ្ងៃ​ទី ០៥ ខែ​មិថុនា ឆ្នាំ​២០២១

លោក ហែម ដារិទ្ធិ អភិបាលនៃគណៈខណ្ឌពោធិ៍សែនជ័យ បាន​អមដំណើរ​ឯកឧត្តម​ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​នាំយកអំណោយទៅ​ចែកជូនបងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនីដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ និងតាមបន្ទប់ជួល ចំនួន៧.៩៨៨គ្រួសារ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ថ្ងៃ​ទី ០១ ខែ​មិថុនា​ឆ្នាំ​២០២១

លោក​ ហែម​ ដារិទិ្ធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ បាន​ចូលរួម​ពិធី​ប្រគល់ប័ណ្ណចាក់វ៉ាក់សាំង (SINORHARM) ការពារជម្ងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដោយឥតបង់ប្រាក់ក្នុងសង្កាត់ចោមចៅទី១​ ជូនដល់បងប្អូន​ប្រជាពលរដ្ឋ​ និង កម្មករ​-កម្មការនី​ ដែលបានចាក់វ៉ាក់លេីកទី២រួច។

ថ្ងៃទៅ៣១ ខែឧសភា ឆ្នាំ២០២១

លោក ហែម ដារិទ្ធិ អភិបាល​នៃគណៈអភិបាល​ខណ្ឌ​​ ពោធិ៍សែនជ័យ បានចូលរួមពិធី​ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ កម្មករ និយោជិត ដែលមកទទួលប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ប្រមាណជាង ១២៨១ នាក់ ពីវិទ្យាស្ថានវិទ្យាសាស្ត្រ​សុខាភិបាល​ខេមៈ​ភូមិន្ទ​ ក្រោម​អធិបតី​ភាព​ឯកឧត្ដម​ ឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ​ នឹម​ មាលា។

ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២១

លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌ បានចូលរួមពិធី​ទទួលអំណោយពីអង្គការមូលនិធិសប្បុរសធម៌ឆឺជី ដែលបានឧបត្ថម្ភសម្ភារៈ​ជូនរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្នុងការចូលរួមចំណែកជាមួយនិងប្រមុខរាជរដ្ឋភិបាល ទប់ស្កាត់ការរីករាលដាលនិងជម្ងឺកូវីដ-១៩ ។ ក្នុង ឱកាសនោះដែរ អង្គរការឆឺជី និងក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍ សែនជ័យ ក៏បន្តចែកសម្ភារៈបរិក្ខាការពារជូនដល់កងកម្លាំង និងកម្លាំងប្រជាការពារនៅតាមគោលដៅដែលមានចំនួន០៦កន្លែង ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅតាមគោលដៅនីមួយៗ។

សៀលថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១

លោក ហែម ដារិទ្ធិ​ អភិបាល​ នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ បានបេីកកិច្ចប្រជុំជាមួយលោក-លោកស្រីចៅសង្កាត់ទាំង​ ៧​ និងលោក-លោកស្រីប្រធានផ្សាររដ្ឋទាំងបី​ ដើម្បី​ជជែកពិភាក្សា​លើ​ការងារ​រៀបចំ​ការ​បើកសាច់ប្រាក់ជូនប្រជាពលរដ្ឋ កម្មករ​ កម្មការនី​ ដែលមានជីវភាពខ្វះខាត​ក្នុងដំណាក់កាលបិទខ្ទប់ ការ​ត្រៀម​បើក​ដំណើរការ​ផ្សារ​រដ្ឋ​ឡើងវិញ និង​វិធានការ​សុខាភិបាល​​នៅ​តាមភោជនីយដ្ឋាន អាហារដ្ឋាន​នានា៕

ប្រភព៖ កម្ពុជាថ្មី

700 Shares
Copy link
Powered by Social Snap