• Tue. Mar 22nd, 2022

ឧកញ៉ា គួច ម៉េងលី៖ មែនទែនទៅ អំណាច និងលុយកាក់អាចធ្វើឱ្យយើងបរាជ័យបាន បើយើងមិនចេះប្រើវាក្នុងផ្លូវត្រឹមត្រូវ និងថ្លៃថ្នូ

5.4K Shares

បើអ្នកគ្មានចំណេះជំនាញនិងគ្មានទំនួលខុសត្រូវខ្ពស់ក្នុងកិច្ចការ ដែលអ្នកកំពុងតែទទួលខុសត្រូវទេ នោះអ្នកពុំមែនជាមនុស្សដែលមានតម្លៃសមនឹងធ្វើកិច្ចការនោះឡើយ។ ឃ្លាមួយប្រយោគក្នុងសៀវភៅបណ្តុំទស្សនៈដែលនិពន្ធដោយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេគួច។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកឧកញ៉ាបន្តថា ត្រូវមានក្រមសីលធម៌ចំពោះតួនាទីរបស់ខ្លួនឯង កុំនិយាយបំផ្លើស បោកប្រាស់គៃបន្លំ ឬបំពារបំពានលើអ្នកដទៃ។ យើងត្រូវតែព្យាយាមធ្វើនូវអ្វីដែលជាទំនួលខុសត្រូវរបស់យើង។ ហើយចាំបាច់ត្រូវតែប្រឹងប្រែងធ្វើវាឱ្យបានប្រសើរតាមតែអាចធ្វើបាន ដោយកុំខ្វល់ពីអ្នកដទៃថាគេធ្វើឬមិនធ្វើ ព្រោះនោះជារឿងរបស់គេ។

បើបានធ្វើជាមេ អ្នកនឹងមិនអាចទទួលបានជោគជ័យឡើយ ប្រសិនបើគ្មានការគោរព ការគាំទ្រ គ្មានទំនុកចិត្ដពីកូនក្រុម និងមិនចេះយល់ពីអារម្មណ៍ ឬទឹកចិត្ដរបស់ក្រុមខ្លួន។ ក្នុងនាមយើងជាមនុស្សចេះដឹង ជាមនុស្សថ្លៃថ្នូរ ជាអ្នកទទួលបានការអប់រំ និងចេះថ្លឹងថ្លែង សូមកុំចេះតែប្រើមាត់ដូចត្រីកំភ្លាញ។ អំណាចលុយកាក់ និងតួនាទីមិនមែនជាគ្រឿងគ្រៅសម្រាប់ដឹកនាំមនុស្សទេ។

លោកឧកញ៉ាបានបញ្ជាក់ថា មែនទែនទៅ អំណាច និងលុយកាក់អាចធ្វើឱ្យយើងបរាជ័យបាន បើយើងមិនចេះប្រើវាក្នុងផ្លូវត្រឹមត្រូវ និងថ្លៃថ្នូ។ កុំស្លូតបូត កុំសុភាព និងកុំទន់ភ្លន់ពេក ព្រោះចរិតទាំងនេះធ្វើឱ្យគេយល់ច្រឡំ ថាជាភាពទន់ខ្សោយរបស់យើង ជាហេតុនាំឱ្យគេជិះជាន់យើងទៅវិញ៕

5.4K Shares
Copy link
Powered by Social Snap