• Tue. Mar 15th, 2022

រដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ យើងមិនដែលមានរោងចក្រផលិតបេតុងកៅស៊ូខ្លួនឯងទេ នេះជាលើកដំបូង

0 Shares

នេះអាចថាជាប្រវត្តិសាស្រ្តីថ្មីមួយទៀត សម្រាប់ប្រទេសកម្ពុជា ដែលនឹងមានរោងចក្រផលិតបេតុងកៅស៊ូ សម្រាប់យកធ្វើផ្លូវដោយខ្លួនឯងជាលើកដំបូងបង្អស់។ 

ថ្លែងក្នុងពេលចុះពិនិត្យទីតាំងផ្ទាល់នៅឯព្រំប្រទល់ខេត្តកំពត-ខេត្តកែប នៅថ្ងៃទី៥ ខែមិថុនានេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ឲ្យដឹងថា “យើងមិនដែលមានរោងចក្រផលិតបេតុងកៅស៊ូខ្លួនយើងទេ នេះជាលើកដំបូង។ រោងចក្រនេះនឹងមានសមត្ថភាពផលិតបេតុងកៅស៊ូបាន ១២០ តោនក្នុង១ម៉ោង សម្រាប់យកមកធ្វើផ្លូវ ដោយប្រើវត្ថុធាតុដើមដូចជា វត្ថុធាតុដើម ថ្ម ខ្សាច់ និងកៅស៊ូ”។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បើតាមលោក ស៊ុន ចាន់ថុល ចំពោះគ្រឿងចក្រ យើងសុំពីក្រុមហ៊ុនសៀងហៃឱ្យជួយផ្ញើមកឱ្យយើង តម្លៃសរុបប្រមាណ ១,១ លានដុល្លារ ប៉ុន្តែការងារសាងសង់ផ្សេងៗ យើងត្រូវធ្វើខ្លួនឯង ដែលមិនទាន់បាន់ប្រមាណបានថានឹងចំណាយប៉ុន្មានទេ។

ការដាក់រោងចក្រនៅទីតាំងកំពត-កែប គឺដោយសារ នៅពេលដ៏ខ្លីខាងមុននេះ រដ្ឋាភិបាលនឹងចាប់ផ្ដើមស្ដារផ្លូវជាតិលេខ ៣១ លេខ ៣៣ និងលេខ ៤១ ដូច្នេះទីតាំងនេះគឺសាកសម្យបំផុត។ លើសពីនេះ នៅឆ្នាំក្រោយ ក្រសួងក៏គ្រោងនឹងបង្កើតរោងចក្រមួយទៀតនឹងបាត់ដំបងផងដែរ។

លោក ស៊ុន ចាន់ថុល មានជំនឿនិងសង្ឈឹមថា ការមានរោងចក្រខ្លួនឯងនេះនឹងជួយធ្វើឱ្យការងារធ្វើផ្លូវលឿន ងាយស្រួល និងសន្សំសម្ចៃថវិកាជាងមុន។ បច្ចុប្បន្នកម្ពុជាមានផ្លូវជាច្រើនដែលជាផ្លូវ DBST ហើយផ្លូវលើកកម្រិតមកជា AC៕

0 Shares
Copy link
Powered by Social Snap