• Sat. Mar 19th, 2022

អតីតរដ្ឋមន្រ្តីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ បានទទួលមរណភាព

0 Shares

លោក ត្រាំ អ៊ីវតឹក បានទទួលមរណភាព​ក្នុង​អាយុ​ ៧២​ឆ្នាំ​ កាលពីម៉ោងជាង​២​រសៀល ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ២០២១នេះ។ បើ​តាមការបានឲ្យដឹងលើទំព័រហ្វេសបុក លោក ​សួន សេរីរដ្ឋា រដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ​ ។

ក្នុង​ការ​ចូលរួមរំលែកទុក្ខ​នោះលោក សួន សេរីរដ្ឋា បាន​បញ្ជាក់ថា មរណភាព​របស់​លោក​ត្រាំ អ៉ីវតឹក​ គឺ​ជា​ការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ។ លោកជាចាស់ទុំដែលមាន​ចរឹតដឹកនាំស្លូតបូត ម៉ឺងម៉ាត់ និងសំដីសំដៅមួយៗច្បាស់ៗ ព្រមទាំងសមញ្ញគួរជាទីគោរព និងយកគំរូរៀនសូត្រតាម។

សូមបញ្ជាក់ថា លោក ត្រាំ អ៊ីវតឹក ជាអតីតរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ ហើយបច្ចុប្បន្នជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស៕

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

0 Shares
Copy link
Powered by Social Snap