• Wed. Mar 16th, 2022

អនុរដ្ឋមន្ត្រីក្រសួងការបរទេស​សហរដ្ឋអាមេរិក ក្នុងរដ្ឋបាលលោក ចូ បៃឌិន នឹងមកដល់​កម្ពុជានៅថ្ងៃនេះ

14 Shares

លោកស្រី Wendy R.​Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេស​សហរដ្ឋអាមេរិក ក្នុងរដ្ឋបាល​របស់​ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នឹងមកដល់​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនានេះ ដើម្បី​បំពេញ​ទស្សន​កិច្ច​រយៈពេលមួយថ្ងៃនៅកម្ពុជា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួង បានបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​មករបស់​លោក​ស្រី Sherman នឹងជួបដោយ​ផ្ទាល់​ជាមួយ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ​ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ដែលនឹងលើកយកប្រធានបទ ពិភាក្សាផ្ដោតលើ ទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិការ​ទ្វេរភាគីកម្ពុជា-សហរដ្ឋអាមេរិកឲ្យ​កាន់តែល្អប្រសើរ​ថែមទៀត​។

គួររម្លឹកថា ដំណើទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រី​ការបរទេសសហរដ្ឋអាមេរិក​លោកស្រី Wendy R. Sherman  ដែលគ្រោងមកកម្ពុជានេះ  ស្ថិតនៅក្នុងផ្នែកមួយ នៃដំ​ណើរ​ទស្សនកិច្ចរបស់លោកស្រីរយៈពេល១០ ថ្ងៃ នៅក្នុងប្រទេសជាច្រើន​ទៀត​ ដូចជាប្រទេស​បែលហ្ស៊ិក តួកគី ឥណ្ឌូនេស៊ី កម្ពុជា ថៃ និង​រដ្ឋហាវ៉ៃ ដោយចាប់ពីថ្ងៃទី២៥ ខែ​ឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ 

14 Shares
Copy link
Powered by Social Snap