• Thu. Mar 17th, 2022

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson រៀបអាពាហ៍ពិពាហ៍ស្ងាត់ៗ

188 Shares

លោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានរៀបការជាមួយនាង Carrie Symonds ក្នុងពិធីសម្ងាត់មួយនៅឯព្រះវិហារ Westminster។ នេះបើតាមសារព័ត៌មានជាច្រើនបានចុះផ្សាយថា ពិធីរៀបអាពាហ៍ពិពាហ៍នេះ ត្រូវបានធ្វើឡើងនៅចំពោះមុខមិត្តភក្តិនិងក្រុមគ្រួសារ កាលពីថ្ងៃសៅរ៍។

ការលេចធ្លាយដំណឹងអាពាហ៍ពិពាហ៍របស់មេដឹនាំរូបនេះក៏ដោយសារតែវិមាន Downing Street បានបដិសេធធ្វើអត្ថាធិប្បាយអំពីរឿងនេះ។

ជាមួយគ្នានោះ កាសែត Mail on Sunday បានឲ្យដឹងថា ពិធីរៀបអាពាហ៍ពិពាហ៍មានភ្ញៀវត្រឹមតែ ៣០ នាក់ប៉ុណ្ណោះ ត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងពិធីនេះ ព្រោះចំនួនអ្នកចូលរួមត្រូវបានកំណត់ ក្រោមវិធានការរឹតត្បិតជំងឺកូវីដ-១៩ នៅក្នុងប្រទេសអង់គ្លេស៕

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ប្រភព៖ BBC

188 Shares
Copy link
Powered by Social Snap