• Tue. Mar 15th, 2022

មិននឹកស្មានដល់ លោក ស៊ុន ប៊ុនរិទ្ធ ពីម្ចាស់ជ័យលាភីប្រឡងចម្រៀងជាប់ចំណាត់ថ្នាក់លេខ១ មកជាសន្តិសុខយាមតាមផ្ទះ

212 Shares

មហាជនអ្នកលេងបណ្តាញសង្គមមានការចែករំលែកវីដេអូតៗគ្នា ពីអតីតអ្នកចម្រៀង លោក ស៊ុន ប៊ុនរិទ្ធ ដែលបានប្រឡងជាប់ចំណាត់ថ្នាក់លេខ ១ ផ្នែកចម្រៀងសម័យទូទាំងប្រទេសកាលពីឆ្នាំ៩០ប្លាយ ខណៈពេលបច្ចុប្បន្នលោកបាត់មុខពីវិថីសិល្បៈមកធ្វើការងារជាសន្តិសុខយាមតាមផ្ទះ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ការបាត់ដំណឹងយូរឆ្នាំរបស់លោក ស៊ុន ប៊ុនរិទ្ធ ត្រូវបានមហាជនគិតថា តារាចម្រៀងរូបនេះប្រហែលបានទៅរស់នៅស្រុកគេបាត់ហើយ ប៉ុន្តែតាមការពិតអតីតម្ចាស់ជយលាភីលេខ១ក្នុងឆ្នាំ១ ៩៩៥ លោក ស៊ុន ប៊ុនរិទ្ធ បែរជាធ្លាក់ខ្លួនមកធ្វើជាសន្តិសុខទៅវិញ។

លោក ថន ផន (Thorn Phorn) បានទម្លាយឲ្យដឹងថា កាលពីថ្មីៗកន្លងទៅលោកបានជួបលោក ស៊ុន ប៊ុនរិទ្ធ  ដោយចៃដន្យ នៅពេលដែលយកថវិកាទៅជូនលោក សំ វណ្ណៈ អ្នកតន្ត្រីពិកាដែលទទួលរងការគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ ២០២០។

លោកបន្តថា គាប់ជួនពេលនោះក៏បានឃើញលោក ស៊ុន ប៊ុនរិទ្ធ ដើរយួរថង់ម្ហូបដោយមើលសឹងពុំស្គាល់ ហើយលោក សំ វណ្ណៈ ប្រាប់ថា នោះជាលោក ស៊ុន ប៊ុនរិទ្ធ ។ លោកថា ដោយហេតុនេះក៏សម្ភាសន៍សំណេះសំណាលនិងផ្តល់ជូនថវិកា ៥ ម៉ឺនរៀលដល់លោកហើយក៏សំណូមពរឱ្យគាត់បកស្រាយបទ អារសាច់ជូនម្តាយ បាន ២ឃ្លាដែលជាបទជយលាភីលេខ១។

បើតាមលោក ថន ផន បច្ចុប្បន្នលោក ស៊ុន ប៊ុនរិទ្ធ ធ្លាក់ខ្លួនមកធ្វើជាសន្តិសុខយាមផ្ទះ ហើយរឿងដែលអាណិតទៀតនោះគឺកាលពីមិនទាន់ជាសន្តិសុខគាត់ធ្លាប់ដើរស៊ីឈ្នួលរែកដីឱ្យគេទៀតផង ។

ជាមួយគ្នានេះក៏មានការលើកឡើងថាលោក ស៊ុន ប៊ុនរិទ្ធ កាលពីនៅមានជីវភាពធូធារ ជាមនុស្សម្នាក់ដែលចិត្តល្អ ស្លូតបូត និងចូលចិត្តជួយគេផងដែរ៕

សូមស្តាប់បទចម្រៀងដែលលោកច្រៀងក្នុងមានកម្មវិធីប្រឡង គឺបទ “អាសាច់ជូនម្តាយ”

212 Shares
Copy link
Powered by Social Snap