• Fri. Mar 11th, 2022

អ្នក​ឧកញ៉ា​គិត ម៉េង ប្រាប់​ទម្លាប់​មិន​ដែល​ចោល​ការ​អាន​សៀវភៅ ទោះ​បី​ការងារ​មមាញឹក​យ៉ាង​ណា

323 Shares

អ្នក​ឧកញ៉ាគិត ម៉េង សេដ្ឋី​លំដាប់កំពូលប្រចាំ​ប្រទេស​កម្ពុជា និង​អគ្គនាយក​ក្រុមហ៊ុន Royal Group បាន​បង្ហាញពី​ទម្លាប់ប្រចាំថ្ងៃ​មួយ​ ដែល​ឧកញ៉ា​តែងតែ​អនុវត្ត​ជា​ប្រចាំ​ ទោះបី​ការងារ​រវល់យ៉ាង​ណា​ក៏​ដោយ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

អ្នក​ឧកញ៉ា​បាន​ប្រាប់​ថា ទោះបីជាការងាររវល់​ដកឃ្លា​មិន​រួច អ្នក​ឧកញ៉ា​មិន​បោះបង់​ការ​អាន​សៀវភៅនោះ​ទេ ជា​សកម្មភាព​មួយ​ដែល​អ្នក​ឧកញ៉ា​ចូលចិត្ត​បំផុត។

អ្នក​ឧកញ៉ាជឿជាក់ថា សៀវភៅគឺជាកញ្ចក់ឆ្លុះដល់ពិភពលោក ហើយ​អ្នក​ឧកញ៉ា​នៅតែរៀនសូត្រតាមរយៈការអានសៀវភៅ។

សេដ្ឋី​ប្រាក់​​ពាន់​លាន​នេះ​ ចែក​រំលែក​បទ​ពិសោធ៍វិជ្ជមានដែលមាននៅក្នុងសៀវភៅ។ តាម​រយៈ​សៀវភៅ អ្នក​ឧកញ៉ាបាន​​ស្វែង​យល់​ពី​ឧបសគ្គគឺ​ជា​​ឱកាស ដែលយើង​ត្រូវ​ដឹងពីសក្តានុពលពេញលេញរបស់យើង ដើម្បីធ្វើការសម្របខ្លួនក្នុង​ការ​រីកចម្រើនទៅមុខ៕

323 Shares
Copy link
Powered by Social Snap