• Mon. Mar 14th, 2022

សំណុំរឿងឧកញ៉ា ហេង សៀ និងពិធីការិនី មាន ពេជ្ររីតា ត្រូវបានព្រះរាជអាជ្ញា បង្វិលទៅស្នងការនគរបាលរាជធានីភ្នំពេញ

56 Shares

សំណុំរឿងពិធីការិនី MY TV កញ្ញា មាន ពេជ្ររីតា និងលោកឧកញ៉ា ហេង សៀ បាននឹងកំពុងមានចំណាត់ការតាមនីតីវិធីនៅសាលាដំបូងរាជធានីភ្នំពេញ ខណៈកញ្ញា មាន ពេជ្ររីតា ក៏បានដាក់ពាក្យទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីទម្លាក់ការចោទប្រកាន់លើរូបនាងរួចហើយ។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន នៅថ្ងៃទី៣០ ខែឧសភានេះ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ការប្រកាសព័ត៌មាននេះធ្វើឡើង បន្ទាប់ពីមានប្រភពពុំច្បាស់លាស់ពីមួយទៅមួយថា សំណុំរឿងដ៏កក្រើកពាក់ព័ន្ធឧកញ៉ា ហេង សៀ និងពិធីការិនី មាន ពេជ្ររីតា ត្រូវបានបញ្ចប់ស្ងាត់ៗ តាមរូបភាពចចារគ្នា។

សេចក្តីប្រកាសខាងលើបានបញ្ជាក់ថា បណ្តឹងដែលកញ្ញា មាន ពេជ្ររីតា ប្តឹងលោកឧកញ៉ា ហេង សៀ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានព្រះរាជអាជ្ញា បង្វិលទៅស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបឋម (ភាគីដើមបណ្តឹង មាន ពេជ្ររីតា អមការពារដោយមេធាវីសម្តេចតេជោ បានចូលបំភ្លឺជូនសមត្ថកិច្ច នគរបាលរួចហើយ តែចំពោះភាគីលោក ហេង សៀ ពុំបានទទួលព័ត៌មានច្បាស់ថា សមត្ថកិច្ចហៅចូល ឬមិនទាន់ហៅចូលនៅឡើយ)។

គិតមកត្រឹមល្ងាចថ្ងៃអាទិត្យនេះ ក្រុមមេធាវីការពារ កញ្ញា មាន ពេជ្ររីតា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះចំណាត់ការនីតិវិធី លើសំណុំរឿងទាំងពីរនេះ៕

56 Shares
Copy link
Powered by Social Snap