• Tue. Mar 29th, 2022

មុនមរណភាព អ្នកនាង ស៊ិន ឧត្តមផល្លា លាតត្រដាង​អំពី​ក្ដី​រំពឹងទៅថ្ងៃ​អនាគត​នៃ​មនុស្ស​ជា​ទីស្រឡាញ់​របស់ខ្លួន​

331 Shares

មហាជន និងអ្នកសិល្បៈជាច្រើនមានការភ្ញាក់ផ្អើល នឹងសោកស្តាយ ចំពោះមរណភាពរបស់តារាចម្រៀងស្រី អ្នកនាង ស៊ិន ឧត្តមផល្លា បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៨ ខែឧសភា នេះ ដោយសារជំងឺមហារីកកូនកណ្តុរ មិនអាចសង្គ្រោះព្យាបាល។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

កាលនៅមានជីវិត ហើយកំពុង​រួមរឹត​ដោយដ៏​ជំងឺ​កាចសាហាវមួយនេះ តារាសម្ដែង និង​ចម្រៀង​ស្រី ​មេម៉ាយ​កូន ៣ រូបនេះ ​បាន​លាតត្រដាងអំ​ពី​ក្ដី​រំពឹងទៅថ្ងៃ​អនាគត​នៃ​មនុស្ស​ជា​ទីស្រឡាញ់​របស់ខ្លួន​ថា៖ «ក្នុង​ចិត្ត​ខ្ញុំ​គ្រាន់តែ​ចង់ឃើញ​កូនៗ​ខ្ញុំ​មាន​ប្ដី​មាន​ប្រពន្ធ​រួចហើយ ចាំ​យក​ខ្ញុំ​ទៅ​ពេលណា​ក៏បាន​ដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួររម្លឹកជូនថា អ្នកនាង ស៊ិន ឧត្តមផល្លា ត្រូវបានមហាជនចាត់ថា ជាតារាចម្រៀងល្បីឈ្មោះមួយរូបកាលពីជំនាន់ទសវត្សរ៍ឆ្នាំ៩០ នឹងដើមឆ្នាំ២០០០។ ចំពោះ​ស្នាដៃ​ភាពយន្ត​ដែល​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បង្ហាញ​វត្តមាន​សម្តែង​ចុងក្រោយ​មុនពេល​ស្លាប់​នោះ​គឺ​រឿង “រា​ជនី​ភូមិ​គ្រឹះ” របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស​។ ​ចំណែក​បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​មហាជន​ចងចាំ​នោះ​គឺ​បទ បាត់ដំបង​ចាំ​ស្នេហ៍ និង​បទ​ចម្រៀង​ជាច្រើន​ផ្សេងទៀត​។

331 Shares
Copy link
Powered by Social Snap