• Sun. Mar 13th, 2022

អគារ​សិក្សា​កម្ពស់ ១៤ ជាន់ឧកញ៉ា គួច ម៉េងលី ​រចនាប​ថ​អាមេរិក តាម​បណ្តោយ​ផ្លូវ​ម៉ៅសេទុង សម្ពោធ​ដាក់​ឲ្យបើប្រាស់

2 Shares

អគារ MJQE Tower ថ្មី​ដែល​ទើប​បញ្ចប់ការ​សាងសង់​ស្ថិតនៅលើមហាវិថីម៉ៅសេទុង របស់​ឧកញ៉ា គួច ម៉េងលី ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ ដោយ​មាន​ការ​រចនា​បឋ​តាមលោក​ខាងលិច គិត​គូរ​ខ្ពស់​ពី​សុវត្ថិភាព​។

ស្ថិតនៅក្នុងតំបន់មួយដែល ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានកសាងមូលដ្ឋានគ្រឹះដំបូងរបស់ខ្លួននៅឆ្នាំ ២០០៥ អគារកម្ពស់ ១៤ ជាន់នេះនឹងបម្រើមុខងារជាមជ្ឈមណ្ឌលបណ្តុះបណ្តល​ដល់​សិស្សនិស្សិតការ​សិក្សាភាសាបរទេសដែលមានគុណភាពខ្ពស់ រួម​ទាំង​ជាទីតាំងផ្តល់សេវាកម្មស្តង់ដារអន្តរជាតិផ្សេងទៀតដូចជា International Cultural Exchange Services Cambodia (ICES Cambodia) ដែលផ្តោតទៅលើការផ្លាស់ប្តូរបទពិសោធរបស់សិស្សតាមរយៈការសិក្សានៅក្រៅប្រទេស កម្មវិធីប្រឡងសមត្ថភាព TOEFL Test Center និង TESOL House ជាកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនភាសាអង់គ្លេស ។

អគារនេះថ្មី​សន្លាង​ចំណាយ​ពេល ២ ឆ្នាំ​ក្នុង​ការ​សាងសង់ ក៏​មាន​រួមបញ្ចូល​បណ្ណាល័យ ហាងសៀវភៅ អាហារដ្ឋាន ហាងកាហ្វេ និងកន្លែងសម្រាប់សិស្សសម្រាកផងដែរ ។

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានថ្លែងថា អគារ MJQE Tower គឺជាសមិទ្ធផលដ៏សំខាន់របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការជំរុញវិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា៕

2 Shares
Copy link
Powered by Social Snap