• Sun. Mar 20th, 2022

មក​ស្គាល់​ក្រុមហ៊ុន​នាំ​ចូល​ស្រា Hennessy ផ្តាច់​មុខ​នៅ​ប្រទេស​កម្ពុជា

52 Shares

ក្រសួងពាណិជ្ជកម្ម បានចេញលិខិត​កត់ត្រា​​ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ផលិតផលស្រាម៉ាក «HENNESSY» ក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន អ៊ែត វូត អាហ័រណ នីហ័រណ។

ក្នុងលិខិត បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ឯកភាពកត់ត្រា ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផលស្រាពាក់ម៉ាកខាងលើ ក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុន អ៊ែត វូត អាហ័រណ នីហ័រណ ដែលទទួលបានពីក្រុមហ៊ុន Societe Jas Hennessy & Co។

លិខិត​កត់ត្រា​និង​តម្កល់​សិទ្ធិ​ផ្តាច់​មុខ​នេះ​មានសុពលភាព​រយៈពេល ០២​ ឆ្នាំ ហើយ​អាច​បាត់បង់​សុពលភាព​ជា​ស្វ័យ​ប្រវត្តិ មុនកាល​បរិច្ឆេទកំណត់ ប្រសិនមាន​ការ​ជូនដំណឹង​បញ្ចប់​សិទ្ធិ​ពី​ក្រុមហ៊ុន Societe Jas Hennessy & Co ដែល​ជា​ម្ចាស់​ម៉ាក។

គួបញ្ជាក់ផងដែរ ក្រុមហ៊ុន អ៊ែត វួតអាហ័រហ នីហ័រណ បានទទួលសិទ្ធិនាំចូលនិងចែកចាយស្រាខាងលើអស់រយះពេល២០ឆ្នាំមកហើយ រហូតមកដល់ពេលនេះក្រុមហ៊ុន អ៊ែត វូតអាហ័រណ នីហ័ណ នៅតែទទួលបានការទុកចិត្តបន្តទៀត៕

ក្រោមការ​ដឹកនាំ​របស់​លោក​ជំទាវ ឧកញ៉ា លឹម ឈីវហូ តាំង​ពី​ទសវត្សរ៍​ទី​៩០​មក ក្រុមហ៊ុន អ៊ែតវូត បាន​បន្ត​សាង​អាណាចក្រ​អាជីវកម្ម​របស់​ខ្លួន​មិន​ចាញ់​ក្រុមហ៊ុន​ក្នុង​ស្រុក​គ្រាក់ៗ​ដទៃ​ទៀត​នោះ​ឡើយ។ 

ក្រុមហ៊ុន​មួយ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់ តាមរយៈ​ការ​រក​ស៊ី​នាំ​ចូល​នូវ​ផលិតផល​ស្រា​ម៉ាក​ល្បីៗ ដែល​មាន​តម្លៃ​ខ្ពស់​មក​លក់​នៅ​កម្ពុជា ដូចជា Johnnie Walker, Hennessy, Kickapoo Joy Juice និង Corona និង​ស្រាបៀ Chang របស់​ថៃជាដើម។

52 Shares
Copy link
Powered by Social Snap