• Mon. Mar 14th, 2022

សម្រាប់អ្នកនឹកសមុទ្រ នឹកកោះ និងសំឡេងទឹករលក ក្រុមហ៊ុនមួយប្រកាសដឹកភ្ញៀវទេសចរទៅលែងកោះជាច្រើនទាំងមិនចំណេញ

33 Shares

ក្រុមហ៊ុនដឹកភ្ញៀវទេសចរ Buva Sea Cambodia ប្រកាសស្វាគមន៍ការវិលត្រឡប់មកវិញ នៅថ្ងៃទី៣០ ខែឧសភា​ ​​ខាងមុខនេះ សម្រាប់អ្នកដែលនឹកសមុទ្រ នឹកកោះ និងនឹកសំឡេងទឹករលក​​​ មានគម្រោងធ្វើដំណើរកំសាន្តទៅកោះរ៉ុង និងកោះរ៉ុងសន្លឹម។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស មានប្រសាសន៍ថា៖ “មិនចំណេញ ក៏អាចជួយសំរួលការធ្វើដំណើរបងប្អូនដែលរស់នៅលើកោះដែរ តែសូមចូលរួមការពារ និងរក្សាគំលាតទាំងអស់គ្នា។”

សម្រាប់បងប្អូនដែលនឹកសមុទ្រ នឹកកោះ សូមកក់ដំណើរកម្សាន្តជាមួយ Buva Sea Cambodia ចំណាយពេលតិច សុវត្ថិភាព ធានាជូននឹងធ្វើឱ្យដំណើរកម្សាន្តរបស់អ្នកពោរពេញទៅដោយស្នាមញញឹម។ សម្រាប់ម៉ោងចេញដំណើរ 8:30am ,3:00pm – ម៉ោងត្រឡប់មកវិញ 9:30am ,4:00pm ហើយអតិថិជនទាំងអស់ដែលធ្វើការកក់ Buva Sea Cambodia ទៅលេងកោះរ៉ុង និងកោះរ៉ុងសន្លឹម ខាងក្រុមហ៊ុនមានចំណតរថយន្តជូនលោកអ្នកដោយឥតគិតថ្លៃ។ ទំនាក់ទំនងកក់សំបុត្រឥឡូវនេះ តាមរយៈលេខទូរសព្ទ:+(855) 97 8888 950+(855) 98 888 950 +(855) 15 8888 50 +(855) 88 5555 330។

អ្វីដែលកាន់តែពិសេសទៀតនោះគឺ ក្រុមហ៊ុន វីរៈប៊ុនថាំ របស់លោកឧកញ៉ា សួរ វីរៈ មានរីស៊តនៅកោះជាច្រើនកន្លែងរួមមាន៖ Tube Resort, Eden Beach resort, Sara Resort, Sandy Beach resort, Bodega Beach resort, Sara Sea resort, Koh Sdach Resort៕

33 Shares
Copy link
Powered by Social Snap