• Thu. Mar 17th, 2022

ក្រុមហ៊ុន Cellcard ដាក់ឲ្យដំណើរការកម្មវិធីថ្មីសន្លាងមួយដែលអ្នកឧកញ៉ា គិត ម៉េង ពេញចិត្តខ្លាំងមែនទែន!

146 Shares

ក្រុមហ៊ុន Cellcard បានដាក់ឲ្យដំណើរកម្មវិធីថ្មីសន្លាងមួយដែលបង្កើតឡើងសម្រាប់កូនខ្មែរ ងាយស្រួលក្នុងការទំនាក់ទំនងគ្នាឲ្យកាន់តែជិតស្និទ្ធ គឺកម្មវិធីទូរសព្ទដៃ “ពួកម៉ាក់ POUK MAK”​។ អ្វីដែលកាន់តែពិសេសនោះគឺការទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាសេដ្ឋី គិត ម៉េង ទៀតផង។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូលយ៉ាល់គ្រុប មានប្រសាសន៍ថា៖ ខ្ញុំជឿជាក់លើអត្ថប្រយោជន៍នៃភាពច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មី។ ភាពច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីបង្កើតទ្បើងដោយជនជាតិខ្មែរ ផ្តល់ឱ្យខ្ញុំនូវទំនាក់ទំនងយ៉ាងពិសេស និងធ្វើឱ្យមានភាពកាន់តែជិតស្និទ្ធ។

លោកបន្តថា នៅថ្ងៃនេះ ខ្ញុំមានមោទនភាពក្នុងការបង្ហាញកម្មវិធីទូរស័ព្ទដៃដំបូងបង្អស់ដែលមានទំាងភាសាខ្មែរ និងភាសាអង់គ្លេស គឺកម្មវិធី “ពួកម៉ាក” របស់ក្រុមហ៊ុន សែលកាត ដែលត្រូវបានបង្កើតទ្បើង ជាពិសេសសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ខ្ញុំស្រឡាញ់ឈ្មោះរបស់កម្មវិធីទូរស័ព្ទនេះ ពីព្រោះវាបង្ហាញពីគុណតម្លៃដ៏អស្ចារ្យសម្រាប់មិត្តភាព និងទំនាក់ទំនង។

កម្មវិធីឥតគិតថ្លៃនេះមានមុខងារជាច្រើន ជាពិសេសមុខងារមួយដែលមានសារៈសំខាន់បំផុតនៅក្នុងបរិបទកូវីដ-១៩នាពេលនេះ គឺលោកអ្នកអាចរក្សាទុកកាតឌីជីថលនៃប័ណ្ណចាក់វ៉ាក់សាំងរបស់លោកអ្នក និងឯកសារសំខាន់ៗផ្សេងទៀត ដោយសុវត្ថិភាពនិងងាយស្រួលស្វែងរកក្នុងកន្លែងតែមួយ។ កម្មវិធីទូរស័ព្ទនេះធ្វើឱ្យលោកអ្នកភ្ជាប់ទំនាក់ទំនងបានគ្រប់ពេលវេលា ដោយគ្មានការព្រួយបារម្ភ ដោយសារព័ត៌មានទាំងអស់ត្រូវបានបំប្លែងជាកូដ សម្រាប់ការពារឯកជនភាពរបស់លោកអ្នក៕

146 Shares
Copy link
Powered by Social Snap