• Tue. Mar 29th, 2022

កូនខ្មែរ​ត្រូវ​ដឹង ឧទ្យានអង្គរ​គ្រប​ដណ្តប់លើ​​ផ្ទៃដីជាង ៤០០​គីឡូម៉ែត្រ​ក្រឡា ​មិនត្រឹម​តែ​តំបន់​​ប្រាសាទ​អង្គរវត្ត​នោះទេ

178 Shares

តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើ​រមណីយដ្ឋានអង្គរទាំងមូល ក្នុងនោះ រួមបញ្ចូលទាំងប្រាសាទ បុរាណដ្ឋាន ស្ថានីយ​បុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ ដែលមានផ្ទៃក្រឡា សរុប ៤០១គីឡូម៉ែត្រក្រឡា។

ប្រាសាទអង្គរ គ្រាន់តែជាផ្នែកមួយ ក្នុងចំណោមប្រាសាទ​ជិត ១០០ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីប៉ុណ្ណោះ។

ប្រាសាទអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោក​របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

តំបន់ឧទ្យាន​អង្គរ ត្រូវ​បានបែងចែកជាបីតំបន់ធំៗគឺ៖

ទី១៖ តំបន់កណ្តាល (ផ្ទៃដីសរុប ៣៥១០០ហិកតា)៖ មានប្រាសាទច្រើន ដូចជាប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម នាគព័ន្ធជាដើម។

ទី២៖ តំបន់ខាងជើង (ផ្ទៃដីសរុប ២០០០ហិកតា)៖ មានប្រាសាទបន្ទាយស្រី។

ទី៣៖ តំបន់ខាងត្បូង ឬហៅថា តំបន់រលួស (ផ្ទៃដីសរុប ៣០០០ហិកតា)៖ មានប្រាសាទបាគង ព្រះគោ លលៃជាដើម។

ក្នុងឧទ្យានអង្គរទាំងមូលមានរបស់៣ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក មិនអាចកាត់ផ្តាច់ពីគ្នាបានគឺ៖ ១).ប្រាសាទ ២).បរិស្ថាន និង៣).សហគមន៍មនុស្ស ឬហៅម្យ៉ាងទៀតថា វប្បធម៌ ទេសភាព និងប្រជាជន៕

178 Shares
Copy link
Powered by Social Snap