• Fri. Mar 18th, 2022

ថៅកែក្រុមហ៊ុន «ASPOR» ដែលនាំចូលគ្រឿងអេឡិចត្រូនិកលំដាប់ពិភពលោក ទទួលបានគោរមងារជា “ឧកញ៉ា”

1.8K Shares

លោក លី សាមីឌី CEO ក្រុមហ៊ុន «ASPOR» ដែលនាំចូលគ្រឿងអេឡិចត្រូនិកធំមួយនៅប្រទេសកម្ពុជា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា “ឧកញ៉ា” តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក​ឧកញ៉ា លី សាមីឌី ​​​​​​​​​គឺ​ជា​អ្នក​ជំនួញដ៏ជោគជ័យម្នាក់ក្នុងវិស័យសេដ្ឋកិច្ចបច្ចេកវិទ្យា ​​​​និងនាយកប្រតិបត្តិក្រុមហ៊ុន «ASPOR» ជាម៉ាកល្បី កំពុងវាយលុកទីផ្សារទាំងនៅលើពិភពលោក និងក្នុងប្រទេសកម្ពុជា។ ការនាំចូលគ្រឿងអេឡិចត្រូនិកនេះ គឺលោកឧកញ៉ា ផ្តោតសំខាន់ទៅលើគុណភាព និងសុវត្ថិភាពអ្នក ប្រើប្រាស់ ជាពិសេសគ្រឿង Accessories ផ្សេងៗដូចជា ឆ្នាំងសាកទូរស័ព្ទ, Power Bank, ឈុតការ៉ាអូខេ និង កាស់ស្ដាប់ ជាដើមនោះ សុទ្ធសឹងតែមានគុណភាពល្អ លំដាប់អន្តរជាតិ ពេញនិយមច្រើន ក្នុងការប្រើប្រាស់សម្រាប់អតិថិជនទាំងក្នុង និងក្រៅប្រទេស។

ក្រៅ​ពី​ជំនាញ​ខាង​រក​ស៊ី លោកឧកញ៉ា ដែល​​មាន​កំណើត​នៅ​ក្នុង​រាជធានី​​ភ្នំពេញ​រូប​នេះ ក៏​ជា​​ថ្នាក់ដឹកនាំ​ម្នាក់​ដែល​មាន​​ជំនាញ​គ្រប់គ្រង​មនុស្ស​ ធ្វើ​ឲ្យ​បុគ្គលិក​គោរព​ស្រលាញ់​​ជា​ខ្លាំង ។ ទន្ទឹម​នោះ​ដែរ លោក​ឧកញ៉ា ក៏​ធ្លាប់​បាន​ជួយ​ដល់​សង្គម​ជា​ច្រើន​កន្លង​មក​ដែរ​ទើប​នាំ​ឲ្យ​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ជា ឧកញ៉ា បែប​នេះ៕

1.8K Shares
Copy link
Powered by Social Snap