• Mon. Mar 14th, 2022

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀរ មហាម៉ាត់ អញ្ជើញជួបនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)

8 Shares

នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមមហាធៀរ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញជួបសំណេះសំណាលនិងធ្វើបាឋកថា ជូនដល់និស្សិតខ្មែរប្រមាណ ៧០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្រោមប្រធានបទ «ការរក្សាតុល្យភាពទំនាក់ទំនង ជាមួយប្រទេសមហាអំណាច នៅក្នុងបរិបទអាស៊ាន»។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្រ្តីបានកោតសរសើរដល់ការរីកចម្រើននៅកម្ពុជា និងស្ថិរភាពនយោបាយល្អដែលកំពុងំអំណោយផលដល់ការអភិវឌ្ឍ
ប្រទេសជាតិ។

វត្តមានរបស់លោកនាយករដ្ឋមន្រ្តីនៅ RUPP គឺបានផ្តល់នូវចំណេះដឹងនិងបទពិសោធន៍ល្អៗដល់នសិ្សតខ្មែរ ដែលនឹងជួយរិតចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជាម៉ាឡេស៊ីអោយកាន់តែល្អប្រសើរឡើង។

សូមបញ្ជាក់ផងដែរថា លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង លោកជំទាវ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ៩:៤០នាទីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ។

នៅថ្ងៃទី ៣ កញ្ញា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនឹងអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពរាជធានីភ្នំពេញ៕



















8 Shares
Copy link
Powered by Social Snap