• Mon. Mar 14th, 2022

ឧកញ៉ា ហ៊ុន ជា រួម​និង​សប្បុរសជន​ជា​ច្រើន​ទៀត នាំ​សម្ភារៈ​សិក្សា​និង​ថវិកា​ចែក​ជូន​សាលា​៣ ក្នុង​ខេត្ត មណ្ឌលគី

1.3K Shares

ឧកញ៉ា ហ៊ុន ជា​ដែល​ត្រូវ​បាន​មហាជន​ស្គាល់​ថា គឺ​ជា​ឧកញ៉ា ចិត្ត​ធម៌​ល្បី​ឈ្មោះ​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា រួម​និង​សប្បុរសជន​ជា​ច្រើន​ទៀត នាំ​សម្ភារៈ​សិក្សា​និង​ថវិកា​ចែក​ជូន​សាលា​៣ ក្នុង​ខេត្ត​ មណ្ឌលគីរី។


បើ​តាម​ការFacebook ផ្ទាល់​ខ្លួន​លោក​ឧកញ៉ា បាន​សរសេរ​​​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម៖​


មណ្ឌលគីរី, ថ្ងៃសៅរ៍ ២ កើត ខែភទ្របទ ឆ្នាំកុរ

ឯកស័ក ពុទ្ធសករាជ ២៥៦៣

ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩,

———————————————————-

ខ្ញុំបាទ, ហ៊ុន ជា ព្រមទាំងក្រុមការងារ បានជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ហើយក៏បាននាំយកអំណោយមកប្រគល់ដល់សិស្សានុសិស្សសរុបចំនួន ៥០០នាក់, សិស្សស្រី ១៥០ នាក់ និង លោកគ្រូអ្នកគ្រូ ១៨ នាក់, អ្នកគ្រូ ១១ នាក់ដែលនៅក្នុងនោះមានសាលាចំនួន ៣ បានចូល÷

១\ សាលាបឋមសិក្សាពូត្រុំក្រុម ៣

២\ សាលាបឋមសិក្សាពូត្រុំ

៣\ សាលាបឋមសិក្សាពូត្រុំថ្មី

ដោយសាលាទាំង ៣ មានទីតាំងនៅ ភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។

# ពិធីចែកអំណោយនេះកើតឡើងដោយមានការចូលរួមឧបត្ថម្ភថវិកាពី ÷

១\ ឯកឧត្តម ទៀ សីហា ~ ចំនួន ៥ លានរៀល

២\ ឯកឧត្តម ប្រាក់ សោភ័ណ ~ ចំនួន ៥ លានរៀល

៣\ ឯកឧត្តម ប៉េង ពោធិ៍សា ~ ចំនួន ២ លានរៀល

៤\ ឧញ៉ា ហោ បុទុមរ័ត្ន ~ ចំនួន ៤ លានរៀល

៥\ លោក សេង វិចិត្រ ~ ចំនួន ៥ លានរៀល

៦\ លោក ស៊ឹម សុខរិទ្ធ ~ ចំនួន ១ លានរៀល

៧\ លោក ហេង សារ៉ា ~ ចំនួន ៤០ ម៉ឺនរៀល

៨\ លោក លី វណ្ណៈ ~ ចំនួន ១ លានរៀល

៩\ លោក លុយ ស៊ុន ~ ចំនួន ៣ លានរៀល

១០\ លោក គ្រុយ សុខយី ~ ចំនួន ៥០០ ដុល្លា

១១\ លោក សំណាង មណ្ឌលគីរី ~ ចំនួន ៦ លានរៀល ។

ខ្ញុំបាទ ហ៊ុន ជា ខ្មែរដើម្បីខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូអ្នកគ្រូ និង សិស្សានុសិស្សទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធី ជាពិសេសក៏សូមអរគុណចំពោះបងប្អូនទាំងអស់ដែលបានចូលរួមជាថវិកាសំរាប់កម្មវិធីនេះផងដែរ។

ជាចុងក្រោយខ្ញុំក៏សូមជូនពរដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមអោយមានសុខភាពល្អ និងប្រាជ្ញាវាងវៃ ដើម្បីបន្តការអភិវឌ្ឍន៍ និងធ្វើអោយប្រទេសកម្ពុជា ពោរពេញដោយធនធានមនុស្ស។ ហើយក៏សូមអោយបារមីថែរក្សានៅទិសឥសាន តាមជួយថែរក្សាបងប្អូនដែលបានជួយឧបត្ថម្ភក្នុងកម្មវិធីនេះ សូមអោយមានសុខភាពល្អ និងមានសុភមង្គលក្នុងគ្រួសារទាំងអស់គ្នា។

ស្រលាញ់ខ្មែរ គឺត្រូវធ្វើដើម្បីខ្មែរ, ហ៊ុន ជា៕



























1.3K Shares
Copy link
Powered by Social Snap