• Mon. Mar 21st, 2022

គ្រោះ​ប្រែ​ជា​លាភ វ៉ាន់ វលក្ខ ត្រូវជំទាវ ញ៉ែម មរកត យក​ធ្វើ​កូន​ធម៌

517 Shares

តារា​សម្ដែង វ៉ាន់ វល័ក្ខ បន្ទាប់​ពី​រង​គ្រោះ ដោយ​អ្នក​លេងFacebook ម្នាក់​​ជេរប្រមាថ​មើលងាយ​បរិហារកេរ្តិ៍​ហើយ​រឿង​រ៉ាវ​នោះ ត្រូវ​បាន​លោក​ជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី ចេញ​មុខ​អន្តរាគមន៍​ជួយ​​ប្ដឹង​តាម​ផ្លូវ​ច្បាប់​មក ឃើញ​ថា រាសី​តារា​ស្រី​​សិច​ស៊ី​រូប​នេះ កាន់​​តែ​ឡើង​ខ្លាំង​​ឡើង​ៗ​តែ​ម្ដង។

នាង​ដើរ​ធ្វើ​សកម្មភាព​សង្គម​ច្រើន ជា​មួយ ជំទាវ​ៗ​ដែល​​មាន​តួនាទី​ជា​​ថ្នាក់​ដឹក​នាំ​ក្រសួង មិន​ត្រឹម​តែ​ប៉ុណ្ណោះ នាង​​ថែម​ទាំង ទទួល​បាន​ការ​កោតសរសើរ​ជា​ខ្លាំង ជា​មួយ​នឹង​កិច្ចការ​សង្គម​ទាំង​នោះ ។ តាម​ការ​លើក​​ឡើង របស់​លោក​ជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី ដែល​តែង​តែ​​នាំ​តារា​សម្ដែង វ៉ាន់ វលក្ខ ចូល​រួម​ធ្វើ​សកម្មភាព​សង្គម​ជា​ច្រើន​កន្លង​មក​នោះ បាន​កោតសរសើរ​ពី​ទឹក​ចិត្ត​តារា​ស្រី​រូប​នេះ​ជា​ខ្លាំង ដោយ​​ចាត់​ទុក​ថា សកម្មភាព​របស់​នាង​ធ្វើ​ដោយ​បេះដូង មិន​មាន​ការ​រើស​អើង ស្អប់ខ្ពើម ដល់​ជន​ពិការ ឬ​កុមារ​គថ្លង់ នោះ​ឡើយ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក ជំទាវ បាន​ចាត់​ទុក វលក្ខ គឺ​ជា​កូន​ធម៌​ដ៏​ល្អ​ម្នាក់ ហើយ​​នឹង​បន្ត​​​ដឹក​នាំ តារា​ស្រី​រូប​នេះ​បង្រៀន​ឲ្យ​ចេះ​​ចែក​រំលែក​ធនធាន​ដែល​ខ្លួន​មាន ទៅ​ឲ្យ​អ្នក​ដែល​ខ្វះ​ខាត ឲ្យ​កាន់​តែ​ច្រើន​ថែម​ទៀត។ ” ​​ខ្ញុំ​ចាត់​ទុក​គាត់​ជា​​កូន​ធម៌​ខ្ញុំ គាត់​អត់​ស្អប់​អត់​ខ្ពើម ខ្លាច​ឆ្លង​រោគ​អី​ទេ បាន​គាត់​ហ្នឹង​ដឹក​ដៃ​បងប្អូន​គថ្លង់ ខ្ញុំ​ខល​ហៅ​គាត់ ម៉ោង​ណា មក​ពេល​ហ្នឹង គាត់​នៅ​ជាប់​ជាមួយ​ខ្ញុំ​ជា​និច្ច” លោក​ជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី ថ្លែង។

ជា​មួយ​នឹង​សកម្មភាព​នេះ​លោក​ជំទាវ ​ចាត់​ទុក​ថា វត្តមាន​វ៉ាន់ វលក្ខ ក៏​ដូច​ជា អ្នក​សិល្បៈ​ផ្សេង​ទៀត គឺ​ជា កម្លាំង​​លើក​ទឹក​ចិត្ត​ធំ​បំផុត​ដល់​ជន​ពិការ ក៏​ដូច​ជា កុមារ​គថ្លង់ ដែល​លោក​ជំទាវ​កំពុងតែ​ធ្វើ​ជា​មួយ​រាល់​ថ្ងៃ​នេះ ដោយ​​ពួក​​គេ​គិត​ថា មិន​ឯក​ការ​នោះ​ឡើយ​នៅ​​ពេល​ដែល​មាន វត្តមាន​របស់​អ្នក​សិល្បៈ​នៅ​ជា​មួយ​ពួក​គេ ។ ទទឹម​គ្នា​នោះ​ដែរ លោក​ជំទាវ​អនុរដ្ឋលេខាធិការ​ ក៏​បាន​សំណូមពរ ដល់​អ្នក​សិល្បៈ​ផ្សេង​ទៀត​ក៏​ដូច​ជា មហាជន​ទូទៅ ​​ដែល​មាន​បំណង​ចង់​ចូល​រួម​ចំណែក​ធ្វើ​សកម្មភាព​ជួយ​សង្គម​ជា​មួយ​លោក​ជំទាវ គឺ​លោក ជំទាវ ស្វាគមន៍​ជា​កិច្ច។

ងាក​មក​បណ្ដឹង​លើ​​ការ​ជេរប្រមាថ លើ​បណ្ដាញ​សង្គម​របស់​តារា សម្ដែង វ៉ាន់ វលក្ខ​ វិញ លោក​ជំទាវ ញ៉ែម មរកត បាន​ប្រាប់​ថា សមត្ថកិច្ច​កំពុង​តែ​ដំណើរ​ការ​រឿង​ក្ដី​នោះ តាម​នីតិវិធី មិន​ទាន់​ដោះស្រាយ​ចប់​​នៅ​ឡើយ​ទេ។ ជា​មួយ​គ្នា​នោះ ​កន្លង​មក​ភាគី​បង្ក​ក៏​បាន​សុំ​ជួប​ដើម្បី​ធ្វើ​ការ​សុំទោស ហើយ វលក្ខ ក៏​បាន​ជួប ប៉ុន្តែ​មិន​​បាន​ទទួល​ការ​សុំទោស​ឡើយ​ដោយ​ទុក​ពាក្យ​បណ្ដឹង​នោះ ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ដដែល។

ទន្ទឹម​គ្នា​នោះ​ដែរ នាង​សូម​ថ្លែងអំណរគុណ​ដល់ លោក ជំទាវ ញ៉ែម មរកត ដែល​​មាន​ចិត្ត​សន្ដោស និង​បាន​ផ្ដល់​ឱកាស​​ដល់​ក្មេង​ស្រី​ម្នាក់​ដែល​ធ្លាប់​តែ​​ឯកា​ដូច​ជា​រូប​នាង ស្រលាញ់​​ចាត់​ទុក​ដូច​​ជា​កូន​បង្កើត​បែប​នេះ។ វលក្ខ បាន​ប្ដេជ្ញា​ចិត្ត និង​បន្ត​ជា​មួយ​ម្ដាយ​ធម៌ របស់​នាង​ទៅ តាម​លទ្ធភាព​ មិន​ឲ្យ​គាត់​អស់​សង្ឃឹម​ដោយសារ​​ខ្លួន​​ឡើយ។

ជុំ​វិញ​ការ​សរសើរ​ដូច​បាន​រៀប​រាប់​ខាង​លើ តារា​ស្រី វ៉ាន់ វលក្ខ បាន​ថ្លែង​ថា នាង​ពិត​ជា​សប្បាយ​និង​មាន​មោទកភាព​ខ្លាំង​ណាស់​​ដែល​មាន​សំណាង ​​ត្រូវ​បាន​ លោក ជំទាវ ស្រលាញ់​​ដូច​កូន​បង្កើត និង​ផ្ដល់​​ឱកាស​ឲ្យ​ខ្លួន​បែប​នេះ។ នាង​ថា នៅ​ពេល​នាង​​​ចូល​​ស្និទ្ធ​នឹង​ជីវិត​ក្មេងៗ​កំព្រា ក្មេង​គង​ថ្លង់ ក្មេង ខ្សោយ​សតិបញ្ញា ទើប​ធ្វើ​ឲ្យ​នាង យល់​ពី​អារម្មណ៍​ពិត ស្ដី​ពី​ទុក្ខ​លំបាក​ពិត​ប្រាកដ​របស់​ពួក​គេ​គេ ថា​ពួក​គេ​លំបាក​យ៉ាង​ណា ត្រូវ​ការ​អ្វី​ខ្លះ​ពី​ការ​គាំទ្រ ទាំង​ទឹក​ចិត្ត ទាំង​សេដ្ឋកិច្ច ដែល​អារម្មណ៍​នេះ​ខុស​គ្នា​ឆ្ងាយ​ស្រលះ កាល​ដែល​​នាង​មិន​ទាន់​ចូល​រួម​សកម្មភាព ។

ទន្ទឹម​គ្នា​នោះ​ដែរ នាង​សូម​ថ្លែងអំណរគុណ​ដល់ លោក ជំទាវ ញ៉ែម មរកត ដែល​​មាន​ចិត្ត​សន្ដោស និង​បាន​ផ្ដល់​ឱកាស​​ដល់​ក្មេង​ស្រី​ម្នាក់​ដែល​ធ្លាប់​តែ​​ឯកា​ដូច​ជា​រូប​នាង ស្រលាញ់​​ចាត់​ទុក​ដូច​​ជា​កូន​បង្កើត​បែប​នេះ។ វលក្ខ បាន​ប្ដេជ្ញា​ចិត្ត និង​បន្ត​ជា​មួយ​ម្ដាយ​ធម៌ របស់​នាង​ទៅ តាម​លទ្ធភាព​ មិន​ឲ្យ​គាត់​អស់​សង្ឃឹម​ដោយសារ​​ខ្លួន​​ឡើយ៕

ប្រភព៖sabay.com.kh

517 Shares
Copy link
Powered by Social Snap