• Sun. Mar 20th, 2022

ជំងឺកូវីដ-១៩ ឆក់យកជីវិតពលរដ្ឋខ្មែរ ០៣ នាក់ទៀត ខណៈអ្នកឆ្លងថ្មីដ៏ច្រើនលើសលប់នៅថ្ងៃនេះ

44 Shares

ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ មានករណីស្លាប់ជាជនជាតិខ្មែរចំនួន ០៣នាក់ដោយសារជំងឺដ៏កាចសាហាវកូវីដ១៩ គឺស្រ្តីអាយុ ៣៩ឆ្នាំ អាយុ ៥២ឆ្នាំ និងបុរសអាយុ ៧៧ឆ្នាំ។ ដោយឡែក កម្ពុជាក៏ប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ៥០៨នាក់ទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ ខណៈអ្នកជាសះស្បើយចំនួន ១២៧នាក់។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

អ្នកវិជ្ជមានកូវីដ-១៩ចំនួន ៥០៨នាក់ ក្នុងនោះរកឃើញនៅរាជធានីភ្នំពេញ ២៤៨ កណ្ដាល ១៣៥ បន្ទាយមានជ័យ ៧៣ ព្រះសីហនុ ៤៧ តាកែវ ២ ព្រៃវែង ២ និងកំពង់ស្ពឺ ចំនួន ១នាក់ ។

ដូច្នេះ គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងសរុបជាបណ្តោះអាសន្នចំនួន ១១០៦៣ នាក់ ខណៈអ្នកជាសះស្បើយកើនដល់ ៣៧០៤ នាក់ និងអ្នកកំពុងព្យាបាល ៧២៧០ នាក់ ហើយស្លាប់ក្នុងព្រឹត្តិការណ៍សហគមន៍បានកើនឡើងដល់ ៨២ នាក់ ៣នាក់នៅថ្ងៃនេះ៕

ពិស្តារ៖

44 Shares
Copy link
Powered by Social Snap