• Sun. Jan 23rd, 2022

តើ​ពិធីបុណ្យ​វិសាខបូជា​មាន​អត្ថប្រយោជន៍​យ៉ាង​ណា​សម្រាប់​មនុស្សជាតិ​ទូទៅ

175 Shares

បុណ្យ​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា។ បុណ្យនេះធ្វើឡើង  រំលឹក​ដល់​ព្រះពុទ្ធ​សមណគោត្តមបរមគ្រូ នា​ថ្ងៃ​ពេញ​បូណ៌មី  គឺ​ថ្ងៃ​១៥​កើត  ខែ ពិសាខ   ដែល​ពុទ្ធសាសនិក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ប្រកប​ដោយ​ជំនឿ​ថា​ជា មហាកុសល ដ៏​ប្រសើរ។

រូបភាព អិនធើណេត

ថ្ងៃ​១៥​កើត ខែ​ពិសាខ គឺ​ជា​ថ្ងៃ​មួយ​ដែល​ពុទ្ធ​សាសនិក​ជន​នៅ​ទូទាំង​សកលលោក​បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​សំខាន់​មួយ គឺ​វិសាខ​បូជា។ ប្រការ​ដែល​គួរ​ឲ្យ​កត់​​សម្គាល់​មួយ​ទៀត គឺ​អង្គការ​សហ​ប្រជាជាតិ​ក៏​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ ទទួល​ស្គាល់​វិសាខ​បូជា​ជា​ពិធី​បុណ្យ​អន្តរជាតិ​មួយ ដែល​គេ​អាច​ប្រារព្ធ​ធ្វើ​នៅ​តាម​ការិយាល័យ​ទាំងឡាយ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​លើ​ពិភពលោក។

ហេតុផលចម្បងមួយដែលនាំឲ្យអង្អការសហប្រជាជាតិទទួលស្គាល់ជាទិវារបស់ខ្លួន គឺ​គោលការណ៍​សន្តិភាព និង​អហិង្សា​របស់​ព្រះពុទ្ធ​សាសនា​ដែល​ស្រប​នឹង​គោលការណ៍​គ្រឹះ​នៃ​អង្គការ​សហប្រជាជាតិ៖ «ព្រះពុទ្ធ​សាសនា​គឺ​បាន​ឱ្យ​តម្លៃ​ទៅ​លើ​​និន្នាការ​ខាង​សន្តិភាព​និយម។ ពាក្យ​ដែល​ថា ធម្មភាវៈ ឬ​នីតិ​ភាវៈ​នេះ គឺ​សំដៅ​ដល់​ច្បាប់​ធម្មជាតិ ឬ​ធម្មនុញ្ញ​របស់​ពិភពលោក គឺ​កម្រង​នីតិក្រម ឬ​ប្រព័ន្ធ​ច្បាប់​ប្រកបដោយ​សុក្រឹត​ភាព​ល្អ​ផុត​លេខ មាន​សុចរិត​ភាព ឬ​យុត្តិធម៌ ល្អ​ផុត​លេខ ព្រម​ទាំង​មាន​តម្លាភាព អព្យាក្រឹត​ភាព​ល្អ​ផុត​លេខ។  ក្នុង​នោះ​ព្រះពុទ្ធ​សាសនា​បាន​ប្រកាស​ថា ធម្មោ ហវេ រក្ខតិ ធម្មចារី  ច្បាប់​តែងតែ​គាំពារ​ថែរក្សា​អ្នក​គោរព​ច្បាប់​តែ​ម្យ៉ាង ហ្នឹង​បើ​យើង​និយាយ​ឱ្យ​ន័យ​ទូលាយ​ទៅ ប៉ុន្តែ​បើ​តាម​ពាក្យ​ដែល​យើង​ធ្លាប់​ប្រើ គឺ​ធម៌​រមែង​ថែរក្សា​អ្នក​ប្រព្រឹត្ត​ធម៌…»។

វិសាខបូជា ឬ​ពិសាខបូជា គឺ​ជា​ពិធីបុណ្យ​ដែល​ពុទ្ធសាសនិក​ចាត់​ទុក​ថា មាន​សារសំខាន់​បំផុត​មួយ​ក្នុង​ចំណោម​បុណ្យ​ដទៃ​ទៀត​នៃ​ព្រះពុទ្ធ​សាសនា ពីព្រោះ​ជា​ការ​គោរព រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​បី​នា​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម គឺ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ប្រសូត បាន​ត្រាស់​ដឹង និង​បរិនិព្វាន។  ព្រឹត្តិការណ៍​ទាំង​បី​នេះ គឺ​កើតឡើង​នៅ​ចំ​ថ្ងៃ ១៥​កើត ពេញបូណ៌មី ដែល​មាន​ព្រះចន្ទ​ពេញ​វង់ ក្នុង​ខែ​ពិសាខ ដូច​គ្នា ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ។

រូបភាព អ៊ិនធើណេត

រាល់ឆ្នាំពុទ្ធសាសនិកជនខ្មែរ តែងតែប្រារព្ធពិធីបុណ្យរំលឹកមួយនេះដ៏ឪរារិកគគ្រឹកគគ្រេង ដង្ហែរក្បួនសូត្រព្រះធម៌ តាមដងមហាវិថី និងផ្លូវស្ទើពេញផ្ទៃប្រទេសកម្ពុជា។ នាពេលល្ងាចមានការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា សូត្រធម៌ ចម្រើនព្រះបរិត្តសូត្រ និងសម្តែងព្រះធម៌ទេសនា ​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​ចំនួន​៣ ដែល​ទាក់ទង​នឹង​ព្រះ​ស​មា្ម​សម្ពុទ្ធ​។

ឆ្នាំ២០២១នេះ រោគរាតត្បាតវីរុសកូរ៉ូណាកូវីដ១៩ បានវ៉ៃលុកក្នុងសហគមន៍ដោយមានការឆ្លងកើនឡើងជាបន្តបន្ទាប់ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទទ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល ខណៈដែលគណសង្ឃនាយកនៅព្រះរាជាណាចក្រកម្ពុជា ប្រកាសមិនឲ្យពុទ្ធបរិស័ទជួបជុំពិធីនានាក្នុងវត្តអារាមទូទាំងប្រទេសដើម្បីកាត់ផ្តាច់ការរីករាលដាលជំងឺឆ្លងកូវីដ១៩៕

175 Shares
Copy link
Powered by Social Snap